• 2020-11-20 02:41:19
  • បាល់ទាត់

Zidane ទទួល​បាន​ដំណឹង​ល្អ​ពី Eden Hazard និង Eder Militao

  • 2020-11-20 02:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane ទទួល​បាន​ដំណឹង​ល្អ ដោយ​សារ​តែ Eden Hazard និង Eder Militao បាន​តេស្ដ​អវិជ្ជមាន​កូរីវ​១៩​ហើយ នេះ​មាន​ន័យ​ថា​ពួក​គេ​អាច​ត្រឡប់​មក​ហ្វឹកហាត់​បាន​វិញ​ជា​ធម្មតា។

ព័ត៌មាន​ល្អ​នេះ Hazard និង Militao ប្រហែល​ជា​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​របស់ Real Madrid ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹក​ដី​របស់ Villarreal នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ។ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ Casemiro ក៏​ទើប​តែ​ជា​​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ដែរ។

ការ​ត្រឡប់​មក​វិញ​របស់ Militao ជា​ចំណុច​វិជ្ជមាន​ពិសេស​មួយ​ ដោយ​គេ​អាច​ចូល​លេង​ជំនួស​កន្លែង​របស់ Sergio Ramos និង Raphel Varane ដែល​កំពុង​មាន​របួស​ អំឡុង​ពេល​ទៅ​​លេង​ឲ្យ​ជម្រើស​ជាតិ​របស់​ពួក​គេ។

Militao រក​ឃើញ​វិជ្ជមាន​កូរីវ​ដំបូង​កាល​ពី​ថ្ងៃទី ២ ខែ វិច្ឆិកា ខណៈ Hazard ​រក​ឃើញ​នៅ​៦​ថ្ងៃ​បន្ទាប់ ជាមួយ​ Casemiro។ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​ទាំង​៣​​បាន​ជា​និង​អាច​លេង​ម្ដង​ទៀត​បាន​វិញ​ហើយ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់