• 2020-11-13 03:07:23
  • ប្រដាល់

វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់នៅ​ PNN​ នឹងធ្វើ​ឡើង​ថ្ងៃទី៦ ខែ​ធ្នូ

  • 2020-11-13 03:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥៤គីឡូក្រាម​ របស់​សង្វៀន​ PNN​ បាន​រក​ឃើញ​បេក្ខភាព​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០២០​ នេះ​ហើយ​គឺ​មាន​ រិន​ ដេវីត​ ខេម​ ចាន់​ ពេជ្រ ​ប៊ុនសិទ្ធ​ និង​ ឃួន​ ឡាំងកូស៊ីន។​

រូបភាពផ្ដល់ជូន

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ខាង​ PNN ​ថា​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៦​ ខែ​ធ្នូ​ និង​១គូ​ទៀត​ប្រកួត​នៅ​ថ្ងៃ​ទី១៣​ ខែ​ធ្នូ​ ឆ្នាំ​២០២០​ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​បន្ត​ទៀត។​ ចំពោះ​បេក្ខភាព​ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នោះ​អ្នក​តាមដាន​គុន​ខ្មែរ​ដឹង​ហើយ​គឺ​ រិន​ ដេវីត​ ប៉ះ​ ខេម​ ចាន់​ និង​ ពេជ្រ ​ប៊ុនសិទ្ធ​ ប៉ះ​ ឃួន​ ឡាំងកូស៊ីន​ ចំណែក​គូ​ណា​វ៉ៃ​មុន​នោះ​នៅ​មិន​ទាន់​បញ្ជាក់​ឡើយ។​

រំលឹក​ដែរ​ថា​ កីឡាករ​ទាំង​៤នាក់​ខាង​លើ​អ្នក​ដែល​ឈ្នះ​នឹង​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ចំពោះ​ជើងឯក​ម្ចាស់​ខ្សែក្រវាត់​ PNN ​រដូវ​កាល​នេះ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៣០​លាន​រៀល​ (៧៥០០​ដុល្លារ)៕​

រូបភាពផ្ដល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់