• 2020-11-04 03:48:20
  • ប្រដាល់

ដេវីត​ ឡាំងកូស៊ីន​ ដឹកដៃគ្នាទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​​ ខណៈ ពេជ្រ ប៊ុនសិទ្ធ ចាំអ៊ុតសិន

  • 2020-11-04 03:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​មុខ​ស្រស់​ រិន​ ដេវីត​ និង​ ឃួន​ ឡាំងកូស៊ីន​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ PNN​ ដែល​មាន​ប្រាក់​រង្វាន់​ ៣៤​លាន​រៀល​ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​កន្លង​ទៅ​ថ្មីៗ​នេះ។​

រូបភាពផ្ដល់ជូន

ឃួន​ ឡាំងកូស៊ីន​ បន្ទាប់​ពី​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ សឺន​ ថៃសាន​ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​នេះ​ ឥលូវ​រូប​គេ​មាន​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៥៤​គីឡូក្រាម​នេះ​ហើយ​ពោល​ ៣ប្រកួត​ឈ្នះ​ស្វ័យប្រវត្តិ​ ១​ ឈ្នះ​ពិន្ទុ១​ និង​ចាញ់​សន្លប់​១​ សរុប​មាន​៧ពិន្ទុ​ក្នុង​ដៃ។​

ចំណែក​ រិន​ ដេវីត​ វិញ​ក៏​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ​ទោះ​នៅ​សល់​១ប្រកួត​នៅ​សប្ដាហ៍​នេះ​ក៏​ដោយ។​ ដេវីត​ ឈ្នះ​ពិន្ទុ​ ២​ និង​សល់១​ប្រកួត​អាទិត្យ​នេះ​ជា​មួយ​ ធន់​ អេឡៃ។​ ទោះ​ចាញ់​១ប្រកួត​នេះ​ក៏​ដោយ​ រិន​ ដេវីត​ នៅ​តែ​បាន​ឡើង​ដដែល​ ព្រោះ​ឈ្នះ២​ប្រកួត​មាន​៦ពិន្ទុ​ជា​ស្រេច។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ រិន​ ដេវីត​ ឃួន​ ឡាំងកូស៊ីន​ ធន់​ អេងឡៃ​ សឺន ​ថៃសាន​ គឺ​ស្ថិត​នៅ​ក្នុង​ពូល​ ខ​ នៃ​វគ្គ​ជម្រុះ​។​ ចំណែក​ ពេជ្រ​ ប៊ុនសិទ្ធ​ ខេម​ ចាន់​ យីប​ ឌុប​ ម៉ន​ ភារម្យ​ ស្ថិត​នៅ​ក្នុង​ពូល​ ក​ នៃ​វគ្គ​ជម្រុះ។​ ពូល​ ក កីឡាករ​ ខេម​ ចាន់​ គឺ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ចំណែក​ ពេជ្រ ​ប៊ុនសិទ្ធ​ រង់ចាំ​មើល​ការ​ប្រកួត​ជា​មួយ​ យីប​ ឌុប​ សប្ដាហ៍​នេះ​សិន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់