- 2020-10-21 07:17:05
- ប្រដាល់
លន បញ្ញា អរគុណចំពោះអាជីពប្រដាល់ មានដី បានម៉ូតូ ជាប់ជាមន្ត្រីយោធាដោយសារប្រដាល់
- 2020-10-21 07:17:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លន បញ្ញា អរគុណចំពោះអាជីពប្រដាល់ មានដី បានម៉ូតូ ជាប់ជាមន្ត្រីយោធាដោយសារប្រដាល់
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា ថាអរគុណខ្លាំងណាស់ចំពោះវិស័យកីឡាប្រដាល់មានអ្វីៗដូចសព្វថ្ងៃគឺដោយតែប្រដាល់នេះឯង។
លន បញ្ញា បានឲ្យដឹងថា វិស័យប្រដាល់នេះគឺជួយរូបគេបានច្រើនមែនទែន ពោលមានមុខមាត់ ទិញបានដីខ្លះៗ វ៉ៃបានម៉ូតូ មានខ្សែក និងបានក្លាយជាមន្ត្រីយោធាសមាគមកីឡាក្រសួងការពារជាតិជាដើម។
កូនសិស្សលោក ធន់ សុភា ខាងលើលើកឡើងទៀតថា ខ្លួនមិនភ្លេចគុណប្រដាល់ និងលោកគ្រូរបស់ខ្លួនឡើយ ដែលតែងតែអាណិតស្រឡាញ់ ចង្អុលបង្ហាញផ្លូវដើរទៅរកភាពជោគជ័យក៏ដូចជាជីវភាពធូរស្រាលជាបន្តបន្ទាប់។
រំលឹកដែរថា អ្នកលេងគុនខ្មែរ លន បញ្ញា ជាសិស្សគុនក្នុងសមាគមប្រដាល់ក្រសួងការពារជាតិ។ បច្ចុប្បន្នកីឡាកររូបនេះមានខ្សែក្រវាត់៣គ្រឿងក្នុងដៃ និងជាមន្ត្រីយោធាមួយរូបផងដែរ។ អ្នកប្រដាល់រូបនេះត្រូវបានគេមើលឃើញថា មានជីវភាពសមរម្យបន្ទាប់ពីចូលប្រឡូកក្នុងវិស័យប្រដាល់គុនខ្មែររយៈពេលប៉ុន្មានឆ្នាំនេះ៕