• 2020-10-07 04:03:06
  • ប្រដាល់

វ៉ាន់​ វឿន​ ជិត​វិល​ចូល​សង្វៀន​វិញ​ហើយ​ក្រោយ​សម្រាក​ឲ្យ​ស្ងប់​អារម្មណ៍​មួយ​រយៈពេល​ខ្លី​

  • 2020-10-07 04:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ វ៉ាន់​ វឿម​ ជិត​ឡើង​សង្វៀន​ប្រកួត​វិញ​ហើយ​ឆាប់ៗ​នេះ​បន្ទាប់​ពី​ដកឃ្លា​សម្រាក​អស់​រយៈពេល​ខ្លី​ដើម្បី​ឲ្យ​ស្ងប់​អារម្មណ៍​ និង​ព្យាបាល​របួស​ឲ្យ​ជា​ស្រួលបួល។​

វ៉ាន់ វឿន (ក្រហម)

វ៉ាន់​ វឿន​ បាន​ឲ្យ​ដឹង​ថា​ ប្រហែល​ ១-២​ សប្ដាហ៍​ទៀត​នេះ​នឹង​ឡើង​សង្វៀន​គុន​ខ្មែរ​វិញ​ហើយ​ ព្រោះ​សម្រាក​សម​ល្មម​ស្ងប់​ចិត្ត​ ខណៈ​គ្រូ​ជម្រើស​ជាតិ​ក៏​ជំរុញ​ឲ្យ​ចូល​ប្រកួត​វិញ​ដោយ​សារ​តែ​ខ្លាច​គាំង​ក្បាច់។​

អ្នក​លេង​គុន​ខ្មែរ​ដើមកំណើត​ពី​បាត់ដំបង​ខាង​លើ​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ខ្លួន​ហ្វឹក​ជា​ធម្មតា​ ចំណែក​គ្រូ​ជម្រើស​ជាតិ​ថា​ឆាប់​ចូល​ប្រកួត​វិញ​ព្រោះ​បើ​ហាត់​ហើយ​អត់​ឡើង​វ៉ៃ​មិន​កើត​ទេ​ អាច​និង​គាំង​ក្បាច់​ស្នៀត​ ឬ​មិន​រីកចម្រើន​តែ​ម្ដង។​

វ៉ាន់ វឿន (ក្រហម)

រំលឹក​ដែរ​ថា​ កីឡាករ​ វ៉ាន់​ វឿន​ បន្ទាប់​ពី​ចាញ់​សន្លប់​ក្រោម​ថ្វីដៃ​របស់​ បឺត​ សង្ឃឹម​ លើក​ចុង​ក្រោយ​នៅ​សង្វៀន​ CNC​ មក​ដល់​ឥលូវ​មិន​ទាន់​ឡើង​ប្រកួត​វិញ​ទេ។​ កីឡាករ​រូប​នេះ​បច្ចុប្បន្ន​ជា​ជម្រើស​ជាតិ​គុន​ខ្មែរ​កំពុង​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់