• 2020-07-23 02:39:06
  • បាល់ទាត់

Klopp ​សន្យា​ជាមួយ​អ្នក​គាំទ្រ ចាំ​ផឹក​ជុំ​គ្នា ពេល Covid-19 ​រលាយ​បាត់​

  • 2020-07-23 02:39:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​ពី​អបអរ​ដោយ​គ្មាន​អ្នក​គាំទ្រ​នៅ​យប់មិញ​នេះ ​លោក Klopp ​បាន​សន្យា​ជាមួយ​អ្នក​គាំទ្រ​ក្រុម Liverpool ​ទាំង​​អស់​ថា ​នៅ​ពេល Covid-19 ​រលាយ​បាត់ ​លោក​និង​ទៅ​ជប់លៀង​អបអរ​ធំ​ជាមួយ​អ្នក​គាំទ្រ​ម្ដង​ទៀត​ហើយ​។

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​លើក​ពាន​រង្វាន់ Premier League ​ឡើង​វិញ​នៅ​យប់មិញ​ក្នុង​ទឹក​ដី​របស់​ខ្លួន បន្ទាប់​ពី​ខកខាន​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ។ ​តែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​នោះ ​ពួកគេ​លើក​ពាន​ដោយ​គ្មាន​វត្តមាន​របស់​អ្នក​គាំទ្រ​ចូល​រួម​នោះ​ទេ ​ព្រោះ​រដ្ឋាភិបាល​អង់គ្លេស ​មិន​ទាន់​យល់​ព្រម​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​នៅ​ឡើយ។ ​ដោយ​មាន​ត្រឹម​អ្នក​គាំទ្រ​មួយ​ចំនួន​អបអរ​តាម​ដង​ផ្លូវ​ប៉ុណ្ណោះ។ ​

​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​គាំទ្រ​ទាំង​អស់ លោក Klopp ​ក្នុង​ឱកាស​លើក​ពាន​នោះ ​បាន​ច្រៀង​ចម្រៀង 'You'll Never Walk Alone' ​ជាមួយ​កីឡាករ​ផ្ញើ​ទៅ​អ្នក​គាំទ្រ។ ​ខណៈ​ដែល​លោក​ក៏​បាន​សន្យា​ថា​នៅ​ពេល​មេរោគ​ចង្រៃ Covid-19 ​រលាយ​បាត់ ​នោះ​នឹង​មាន​កម្មវិធី​លើក​ពាន​ជុំ​គ្នា​យ៉ាង​ធំ​មួយ​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់