• 2020-06-30 14:22:02
  • ព័ត៌មាន

Man Utd នឹង​ទិញ​ Sancho បើ​ Dortmund លក់ក្នុង​តម្លៃ​ ៥៦​លាន​ដុល្លារ​

  • 2020-06-30 14:22:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Borussia Dortmund កីឡាករ​ Jadon Sancho ត្រូវ​បាន​ខាង​ក្លឹប​ Manchester United ទាក់ទង​ចង់​នាំ​ទៅ​កាន់​ក្លឹប​របស់​គេ​ នៅ​រដូវ​កាល​ខាង​មុខ​នេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sport។

នៅ​ក្នុង​ការ​នាំ​ចេញ​កីឡាករ​វ័យ​ ២០​ឆ្នាំ​រូប​នេះ​ខាង​ក្លឹប​ Dortmund បាន​ទាមទារ​ពី​ក្លឹប​ Man Utd ក្នុង​តម្លៃ​ជាង​ ១១២​លាន​ដុល្លារ​។

យ៉ាង​ណា​មិញ​ ខាង​ក្លឹប​ Man Utd បាន​បដិសេធ​នឹង​​តម្លៃ​រយ​លាន​ដុល្លារ​ខាង​លើ​នេះ​ ដោយ​ក្លឹប​នេះ​បាន​ឯកភាព​ឲ្យ​ត្រឹម​តម្លៃ​ជាង​ ៥៦លាន​ដុល្លារ​ប៉ុណ្ណោះ​ទៅ​លើ​ Sancho។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ មក​ទល់​នឹង​ពេល​នេះ​ ក្លឹប​ Dortmund មិន​ទាន់​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​ការ​លក់​ Sancho ចេញ​ក្នុង​តម្លៃ​ ដែល​ក្លឹប​ Man Utd ដាក់​ឲ្យនោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Sancho បាន​មក​លេង​ឲ្យ​ក្លឹប​ Borussia Dortmund តាំង​ពី​ឆ្នាំ​ ២០១៧​មក​ដោយ​ចូល​រួម​លេង​បាន​ ៩៩​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣៤​គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់