• 2020-06-09 03:24:44
  • បាល់ទាត់

ភ្ញាក់ផ្អើល Ronaldo ធ្លាក់​ដល់​លេខ​៧០ ឯ Messi លេខ​២២ ក្នុង​បញ្ជី​កីឡាករ​​ថ្លៃ​ជាង​គេ​បច្ចុប្បន្ន

  • 2020-06-09 03:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ឆ្នើម​ប្រចាំ​ពិភពលោក​ទាំង​ពីរ​ Lionel Messi និង Cristiano Ronaldo បាន​ធ្លាក់​តម្លៃ​ខ្លួន​យ៉ាង​គំហុក​​ក្នុង​ការ​វាយ​តម្លៃ​ផ្ទេរ​​​របស់​កីឡាករ​ទូទាំង​​លីគ​កំពូល​ទាំង​៥​របស់​អឺរ៉ុប។

ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប PSG កីឡាករ Kylian Mbappe ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ជា​កីឡាករ​មាន​​តម្លៃ​​ខ្លួន​ថ្លៃ​ជាង​គេ​បច្ចុប្បន្ន ខណៈ​​កីឡាករ​វ័យ​ក្មេង​របស់​អង់គ្លេស​ជា​ច្រើន​ដេញ​តាម​ពី​ក្រោយ។ តម្លៃ​ខ្លួន​ក្នុង​ទីផ្សារ​របស់ Mbappe បច្ចុប្បន្ន​​ឡើង​ដល់​២៣១​លាន​ផោន ត្បិត​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូរ៉ូណា​ក្ដី។

Mbappe ត្រូវ​បាន​តាម​ពី​ក្រោយ​ដោយ Sterling មាន​តម្លៃ​ខ្លួន​១៧៣​លាន​​ផោន Sancho ១៥៩​លាន​ផោន Alexander-Arnold ១៥២​លាន​ផោន​ ខណៈ Rashford នៅ​លេខ​ប្រាំ​១៣៦​លាន​ផោន។ អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​កីឡាករ​អង់គ្លេស​វ័យ​២១​ឆ្នាំ Mason Mount របស់ Chelsea ឈរ​លើ​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​ម្ចាស់​ពាន Ballon d'Or ៦​សម័យ Lionel Messi ទៅ​ទៀត។

ក្នុង​តារាង​បញ្ជី​ឈ្មោះ​ដែល​បាន​បង្ហាញ Mount ស្ថិត​នៅ​លេខ​១៩​មាន​តម្លៃ​ខ្លួន​៩១​លាន​ផោន ឯ Messi នៅ​លេខ​២២​ មាន​៨៩​លាន​ផោន។ សម្រាប់ Ronaldo វិញ​មិន​ស្ថិត​ក្នុង​​បញ្ជី​ឈ្មោះ​​កំពូល​ទាំង​៥០​ផង ពោល​ធ្លាក់​ដល់​លេខ​៧០​ឯណោះ (មិន​បង្ហាញ​តម្លៃ​ខ្លួន)៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់