- 2020-05-28 13:31:16
- ព័ត៌មាន
Barca ដាក់លក់ ម៉ាស ផ្ទាល់ខ្លួនក្នុងតម្លៃជាង ២០ដុល្លារ
- 2020-05-28 13:31:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Barca ដាក់លក់ ម៉ាស ផ្ទាល់ខ្លួនក្នុងតម្លៃជាង ២០ដុល្លារ
ចន្លោះមិនឃើញ
ក្លឹប Barcelona បានធ្វើការដាក់លក់នូវផលិតផល ម៉ាសរបស់ខ្លួនជាផ្លូវការនៅលើទីផ្សារ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០កន្លងទៅនេះក្នុងតម្លៃជាង ២០ដុល្លារ។
ម៉ាសនេះជាប្រភេទម៉ាសអនាម័យ និងអាចប្រើប្រាស់ដើម្បីការពារពីជំងឺឆ្លងកូវីដ-១៩បាន។ មិនតែប៉ុណ្ណោះម៉ាសនេះ ត្រូវបានក្លឹបខាងលើអះអាងថា អាចធ្វើការប្រើប្រាស់រហូតដល់ ៨ម៉ោង។
យ៉ាងណាមិញ ខាងក្លឹប Barcelona ក៏បានបញ្ជាក់ថា ម៉ាសនេះអាចបោកសម្អាត ហើយប្រើវិញជាធម្មតា ប្រចាំថ្ងៃបាន ដែលខាងក្លឹបនេះហ៊ានធានាឲ្យធ្វើការបោកសម្អាតដល់ទៅ ៤០ដងឯណោះ។
គួរបញ្ជាក់ផងដែរថា ម៉ាសដែលក្លឹបខាងលើដាក់លក់ចេញកន្លងមកនេះ មានបីម៉ូតខុសគ្នាៗ ថែមទាំងមានទំហំខុសគ្នាៗផងដែរ ដោយមានចាប់ពីទំហំក្មេងអាយុ ៣ឆ្នាំរហូតដល់ មនុស្សធំពេញវ័យ៕