- 2020-05-09 00:58:08
- ព័ត៌មាន
Ligue 1 ឲ្យពានស្បែកជើងមាសទៅ Mbappe តែសាមីខ្លួនចង់ចែកគ្នាជាមួយអ្នកលេខ ២
- 2020-05-09 00:58:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ligue 1 ឲ្យពានស្បែកជើងមាសទៅ Mbappe តែសាមីខ្លួនចង់ចែកគ្នាជាមួយអ្នកលេខ ២
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធបារាំង Kylian Mbappe ត្រូវបានស្ថាប័ន Ligue 1 ប្រគល់ពានស្បែកជើងមាស ខណៈកម្មវិធីប្រកួតលីគកំពូលបារាំងត្រូវបានបិទបញ្ចប់មុនកាលកំណត់ ដោយសារតែបទបញ្ជារបស់រដ្ឋាភិបាលបារាំង។
យ៉ាងណាមិញ Mbappe បានបង្ហាញពីគោលបំណងក្នុងការចែករំលែកពានស្បែកជើងមាសទៅកាន់ ខ្សែប្រយុទ្ធ Monaco កីឡាករ Wissam Ben Yedderដែលរកបាន ១៨គ្រាប់ស្មើគ្នា នៅមុនពេលរដូវកាលត្រូវបានព្យួរ កាលពីពាក់កណ្ដាលខែមីនា។
តាមពិតទៅ Mbappe រកបាន ១៨គ្រាប់ដោយគ្រាប់បាល់ស៊ុតចូលធម្មតាទាំងអស់ ខណៈក្នុងចំណោម ១៨គ្រាប់របស់ Ben Yedder ក្នុងនោះមាន ៣គ្រាប់បានពីបាល់ពិន័យ ១១ម៉ែត្រ។
Mbappe បានប្រើប្រាស់ Twitter ដើម្បីបង្ហាញពីគោលបំណងខ្លួន ហើយថែមទាំងលើកយកការដែល Premier League ចែកស្បែកជើងមាសដល់កីឡាករ ៣រូបកាលពីឆ្នាំមុន ធ្វើជាអំណះអំណាងទៀតផង។ ជាការឆ្លើយតប Ben Yedder បានអរគុណ Mbappe ចំពោះទឹកចិត្តមួយនេះ៕
— Wissam Ben Yedder (@WissBenYedder) May 8, 2020