- 2020-04-10 04:02:00
- ប្រដាល់
ចុងក្រោយ UFC 249 ត្រូវរំសាយចោលហើយ ទោះខិតខំយ៉ាងណាក៏ដោយ
- 2020-04-10 04:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងក្រោយ UFC 249 ត្រូវរំសាយចោលហើយ ទោះខិតខំយ៉ាងណាក៏ដោយ
ចន្លោះមិនឃើញ
ការប្រកួត UFC 249 ត្រូវបានប្រកាសរំសាយចោលហើយ ក្រោយពីមានការស្នើសុំពីភាគីដៃគូផ្សព្វផ្សាយ។ នេះបើតាមការបញ្ជាក់របស់លោក Dana White ប្រធាន UFC ។
ដំបូងឡើយព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ខាងមុខនេះ ដោយប្រកួតបិទទ្វា មិនឱ្យអ្នកគាំទ្រចូលទស្សនានោះទេ ដើម្បីការពារឆ្លងមេរោគ Covid-19 ។ តែកាលពីម្សិលមិញនេះ លោក White បានប្រកាសជាថ្មីថា ការប្រកួតត្រូវរំសាយចោលហើយ ព្រោះថាថ្នាក់ដឹកនាំនៃដៃគូផ្សព្វផ្សាយទាំងអស់ បានស្នើសុំឱ្យមិនឱ្យមានការប្រកួតនេះទេ។
មិនត្រឹមតែ១ព្រឹត្តិការណ៍នេះទេ ការប្រកួត UFC ទាំងអស់ដែលនៅសល់ក៏អាចនឹងត្រូវរំសាយចោលផងដែរ ដោយសារតែវិបត្តិមេរោគឆ្លង Covid-19 វាយលុកខ្លាំង។ នៅឆ្នាំ២០២០នេះ ការប្រកួត UFC មានរហូតដល់៤២ព្រឹត្តិការណ៍ឯណោះ ដោយនៅសល់ការប្រកួតជាច្រើនទៀតនៅពេលខាងមុខ ដែលមិនទាន់ដឹងច្បាស់ថាអាចលេងបានឬអត់នោះទេ ដោយចាំមើលការគ្រប់គ្រងមេរោគ Covid-19 សិន៕