- 2020-03-13 02:51:25
- ប្រដាល់
អេលីត ចំរើន ឬអ្នកលេងគុនថៃ ឃុមភីឈិត ជាម្ចាស់ខ្សែក្រវាត់ប្រាក់ទម្ងន់ ៥៧គីឡូក្រាមអាទិត្យនេះ?
- 2020-03-13 02:51:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អេលីត ចំរើន ឬអ្នកលេងគុនថៃ ឃុមភីឈិត ជាម្ចាស់ខ្សែក្រវាត់ប្រាក់ទម្ងន់ ៥៧គីឡូក្រាមអាទិត្យនេះ?
ចន្លោះមិនឃើញ
ការប្រកួតផ្ដាច់ព្រ័ត្រគូទី១ ខ្សែក្រវាត់ប្រាក់ទម្ងន់ ៥៧គីឡូក្រាមរបស់សង្វៀន PNN បានមកដល់ហើយសប្ដាហ៍នេះ ដោយអ្នកលេងគុនខ្មែរ អេលីត ចំរើន ប៉ះអ្នកលេងគុនថៃ ឃុមភីឈិត នាថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ ២០២០។
សម្រាប់វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ប្រាក់នេះ អ្នកដែលឈ្នះនឹងទទួលបានទឹក ១០០០ដុល្លារ និងឡើងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាស ១គ្រឿងទៀត។ កីឡាករ អេលីត ចំរើន មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះគឺឈ្នះកីឡាករ Kom Payak ដោយស្នៀតទាត់ផ្កាប់ចានឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី២ កុម្ភៈ ។
ចំណែកអ្នកលេងគុនថៃ ឃុមភីឈិត គឺយកឈ្នះកីឡាករ ម៉ន សាម៉េត នៅវគ្គជម្រុះសប្ដាហ៍ដំបូងគេបង្អស់ ហើយក៏មានឱកាសឡើងមកដណ្ដើមខ្សែក្រវាត់ប្រាក់នេះ។ បើនិយាយពីកាយសម្បទាវិញទាំងកីឡាករខ្មែរ និងថៃ គឺខ្ពស់ល្អដូចគ្នា ដូច្នេះងាយស្រួលម្នាក់ៗប្រកួតហើយ។
អេលីត ចំរើន ជាសិស្សគុនរបស់ក្លឹបប៉ែនកាក់គុនខ្មែររបស់លោក ស៊ន អេលីត។ បច្ចុប្បន្នកីឡាកររូបនេះចាត់ទុកជាកីឡាករស្រករក្រោយដែលកំពុងឡើងជើងមួយរូបផងដែរ។ គេក៏ជាម្ចាស់ខ្សែក្រវាត់ ONE TV ផងដែរ ដែលកាលនោះធ្លាប់ឈ្នះ ម៉ន សាម៉េត ដូច្នេះមានសមត្ថភាពល្អ និងមិនអាចមើលស្រាលបានឡើយ។
បើនិយាយពីអ្នកលេងគុនថៃ ឃុមភីឈិត វិញនោះជាអ្នកប្រដាល់មួយរូបដែលមកប្រកួតនៅប្រទេសកម្ពុជាច្រើនដងណាស់មកហើយ។ កីឡាកររូបនេះមានផ្លែកែង និងទាត់ល្អគួរសម ហើយសុទ្ធតែអ្នកធ្លាប់ឈ្នះ ម៉ន សាម៉េត ដូចគ្នា។ ចាំមើលថ្ងៃអាទិត្យនេះនរណាជាម្ចាស់ខ្សែក្រវាត់ប្រាក់ទម្ងន់ ៥៧គីឡូក្រាមខាងលើនេះ៕