- 2020-03-11 00:00:00
- ប្រដាល់
២ប្រកួតរបស់ សែន រ៉ាដេត នៅសង្វៀន CNC និង PNN សរុបបានលុយជាង ១០០០ដុល្លារ
- 2020-03-11 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ប្រកួតរបស់ សែន រ៉ាដេត នៅសង្វៀន CNC និង PNN សរុបបានលុយជាង ១០០០ដុល្លារ
ចន្លោះមិនឃើញ
អ្នកប្រដាល់សាច់ស សែន រ៉ាដេត ការវិលមកជាថ្មី និងឡើងសង្វៀនបាន២ប្រកួតនៅសង្វៀន CNC និង PNN នេះគឺបានប្រាក់តម្លៃខ្លួន រួមទាំងការឧបត្ថម្ភសរុបទៅជាង ១០០០ដុល្លារ។
សែន រ៉ាដេត បានឲ្យដឹងថា ២ប្រកួតដែលទើបបានបញ្ចប់នោះគឺបានប្រាក់ជាង១០០០ដុល្លារ ក្នុងនោះរួមមាននៅ CNC តម្លៃខ្លួន ៤០០ បូកនិងប្រាក់រង្វាន់១លានរៀលបន្ថែមទៀត។ ចំណែកការប្រកួតទី២ នៅសង្វៀន PNN តម្លៃខ្លួនបាន ៤០០ បូកនិងប្រាក់រង្វាន់ផ្ដួលដៃគូឲ្យសន្លប់ ៤០ម៉ឺនទៀត ដូច្នេះសរុបទៅ ១១៥០ដុល្លារ។ នេះមិនទាន់បូកនិងការជួយឧបត្ថម្ភទូរស័ព្ទ១គ្រឿងទៀតផង។
ប្អូនប្រុសបង្កើតរបស់ សែន រ៉ាឌី ខាងលើបន្តទៀតថា ខាងស្ថានីយថានឹងបង្កើនតម្លៃខ្លួនបន្ថែមទៀតនៅពេលដែលខ្លួនប្រកួតបានល្អនៅពេលបន្តបន្ទាប់ទៀត។ រ៉ាដេត ក៏បានប្រាប់សារព័ត៌មានក្នុងស្រុកមួយដែរថា ការឡើងសង្វៀនជាថ្មីនេះគឺបានតម្លៃខ្លួនច្រើន ហើយខាងស្ថានីយថានឹងដំឡើងបន្ថែមទៀត ដូច្នេះខ្លួននឹងខំប្រឹងប្រែងហ្វឹកហាត់ក៏ដូចជាប្រកួតឲ្យសមនិងតម្លៃខ្លួនដែលគេឲ្យខ្ពស់បែបនេះ។
រំលឹកដែរថា កីឡាករ សែន រ៉ាដេត ផ្អាកឡើងសង្វៀនគុនខ្មែរប្រហែល៣ឆ្នាំមកហើយ ទើបតែវិលត្រលប់មកវិញក្នុងចុងខែកុម្ភៈ ឆ្នាំ២០២០ នេះទេ ។ បច្ចុប្បន្ននេះជាកីឡាករស្ថិតនៅក្លឹបប៉ែនកាក គ្រូបង្វឹកលោក ស៊ន អេលីត។ ២ប្រកួតរបស់ រ៉ាដេត ឈ្នះទាំង២ដង ទី១ ឈ្នះពិន្ទុកីឡាករថៃ ស៊ុពើ វីនឧប៊ុន កាលពីថ្ងៃសៅរ៍ ទី២៩ កុម្ភៈ នៅសង្វៀន CNC។ ប្រកួតទី២ ឈ្នះសន្លប់លើកីឡាករថៃ អប់សៃ នៅទឹកទី៥កាលពីថ្ងៃអាទិត្យ ទី៨ មីនា ២០២០ ឯសង្វៀន PNN៕