• 2020-03-05 02:57:20
  • បាល់ទាត់

ធ្លាយ​វីដេអូ Eric Dier ប៉ះ​ទង្គិច​ជាមួយ​អ្នក​គាំទ្រ Spurs ក្រោយ​មាន​ការ​ប្រមាថ

  • 2020-03-05 02:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Eric Dier បាន​ប៉ះ​ទង្គិច​ជាមួយ​អ្នកគាំទ្រ Spurs ក្នុង​កីឡដ្ឋាន Tottenham Hotspur Stadium បន្ទាប់​ពី​ក្រុម​មាន់​ខ្នាយ​មាស​ចាញ់​បាល់​ប៉េណាល់ទី​ធ្លាក់​ពី​ពាន FA Cup។

អ្នក​ចាត់​ការ Jose Mourinho បាន​ប្រាប់​ឲ្យ​ដឹង​ពី​ជម្លោះ​នេះ​​ថា ដោយ​សារ​មាន​អ្នក​គាំទ្រ​ម្នាក់​ប្រមាថ​ Dier ។ ពេល​នេះ Dier ក៏​ប្រឈម​មុខ​ការ​ស៊ើប​អង្កេត​របស់​ FA ផង​ដែរ។

ក្នុង​វីដេអូ​ដែល​បាន​ថត​បាន​និង​ចែកចាយ​ពេញ​បណ្ដាញ​សង្គម​បង្ហាញ Dier បាន​រត់​ឡើង​ទៅ​កាន់​កន្លែង​អ្នក​គាំទ្រ​របស់ Spurs អង្គុយ​​​ក្នុង​អារម្មណ៍​ខឹង​សម្បារ​ ក្រោយ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។ កីឡាករ​វ័យ​២៦​ឆ្នាំ​មាន​ចេតនា​សំដៅ​ទៅ​រក​ប្រុស​ម្នាក់​ ដែល​បាន​បញ្ចេញ​ពាក្យ​សម្ដី​មក​លើ​គេ។

ក្នុង​សន្និសីទកាសែត​ក្រោយ​ចប់​ការ​ប្រកួត លោក Mourinho បាន​បញ្ជាក់​រឿង​នេះ​ថា៖ “ខ្ញុំ​មិន​គិត​ថា​វា​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ទេ។ ការ​ប្រកួត​ពិត​ជា​អស្ចារ្យ ប៉ុន្តែ​​គេច​ផុត​ពី​សំនួរ​ឡើយ។ ខ្ញុំ​គិត​ថា Eric Dier បាន​ធ្វើ ជា​អ្វី​ដែល​កីឡាករ​អាជីព​មិន​គួរ​ធ្វើ​នោះ​ឡើយ ប៉ុន្តែ​ពេល​ដែល​នរណា​ម្នាក់​ប្រមាថ​អ្នក​និង​គ្រួសារ​របស់​អ្នក​គឺ​ត្រូវ​តែ​ទាក់ទង ជា​ពិសេស​ប្អូន​ប្រុស​របស់​អ្នក”។

Jose បន្ត​ថា៖ “បុរស​ម្នាក់​នោះ​បាន​ប្រមាថ​ដល់ Eric ស្របពេល​ដែល​គ្រួសារ​និង​ប្អូន​ប្រុស​របស់​គេ​កំពុង​នៅ​កីឡដ្ឋាន​ដែរ ធ្វើ​ឲ្យ​ពួក​គេ​កើត​រឿង​ខឹង”។

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់