- 2020-02-03 08:59:15
- បាល់ទាត់
Juventus ប៉ងយក Van Dijk មកអ៊ីតាលីក្នុងតម្លៃកំណត់ត្រាកប់មេឃ
- 2020-02-03 08:59:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus ប៉ងយក Van Dijk មកអ៊ីតាលីក្នុងតម្លៃកំណត់ត្រាកប់មេឃ
ចន្លោះមិនឃើញ
ក្លឹបយក្សអ៊ីតាលី Juventus កំពុងមានគម្រោងប្រើទឹកប្រាក់១៥០លានផោននៅរដូវក្ដៅខាងមុខ ផ្ទេរយកខ្សែការពារកំពូលរឹង Virgil van Dijk។
ក្រុមរហស្សនាមសេះបង្កង់ចង់ឲ្យតារារបស់ Liverpool រូបនេះក្លាយជាខ្សែការពារថ្លៃជាងគេលើលោកជាលើកទីពីរ។ បន្ទាប់ពីយក Cristiano Ronaldo ពី Real Madrid បានសម្រេចកាលពីរដូវកាលមុន ម្ចាស់ជើងឯក Serie A មួយនេះចង់បន្តនាំយក Van Dijk ដែលជាសមាជិកម្នាក់ជួយ Liverpool ឈ្នះពាន Champions League។
ប្រភពពីក្លឹប Juventus មួយឲ្យដឹងថា ក្រោយឈ្នះពានជាច្រើនជាមួយហង្សក្រហម Juventus គិតថា Van Dijk អាចនឹងចង់រកការប្រកួតប្រជែងថ្មី ពេលដែលចប់រដូវកាលនេះ។ ជាពិសេសចេញពីទឹកដីអង់គ្លេស ដែលជាកន្លែងគេលេងយូរឆ្នាំដែរហើយ។ ក្លឹបមានគ្រោងរៀបចំកញ្ចប់ទឹកប្រាក់ដ៏ធំ ដើម្បីផ្ទេរនៅរដូវក្ដៅខាងមុខ។
Van Dijk វ័យ២៨ឆ្នាំអាចនឹងពិចារណាផ្លាស់ទៅលេងប្រទេសផ្សេង ប្រសិនបើជួយ Liverpool ឈ្នះពាន Premier League រដូវកាលនេះ បន្ថែមពីលើពានដែលគេធ្លាប់ឈ្នះដូចជា Champions League, Fifa Club World Cup និង Uefa Super Cup ជាដើម៕