• 2019-10-03 13:24:31
  • បាល់ទាត់

Auba ឆ្លើយតប​ CEO ក្លឹប​ Dortmund ដែល​ចោទ​​ថា ខ្លួន​ទៅ​លេង​ Arsenal ដើម្បី​តែ​លុយ

  • 2019-10-03 13:24:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Arsenal កីឡាករ Pierre-Emerick Aubameyang បាន​ឆ្លើយតប​តាម​រយៈ​បណ្ដាញ​ Twitter ទៅ​នឹង​នាយក​ប្រតិបត្តិ​ក្លឹប Dortmund លោក Hans-Joachim Watzke ដែល​បាន​អះអាង​ថា កីឡាករ​ហ្គាបុង​រូប​នេះ ទៅ​លេង​នៅ​ក្លឹប​អង់គ្លេស​ ដើម្បី​តែ​លុយ។

  • លោក Watzke បាន​និយាយ​ថា៖ " ប្រហែល​ជា Auba កក់​ក្ដៅ​ហើយ ពេល​បាន​ឃើញ​កុង​ធនាគារ​របស់​គេ​មាន​លុយ​ច្រើន​ ប៉ុន្តែ​គេ​នៅ​តែ​មើល Champions League នៅ​លើ​កញ្ចក់​ទូរទស្សន៍ " ។ (សំដៅ​លើ​ Aubameyang លេង​ UEFA Europa League ឲ្យ Arsenal ខណៈ Dortmund លេង​នៅ Champions League)

ក្រោយ​មក Aubameyang បាន​ឆ្លើយ​តប​លើ​បណ្ដាញ​ Twitter ថា៖ " វា​គ្រាន់​បើ​ជាង​លោក​ឯង​ដែរ ខ្ញុំ​មិនដែល​និយាយ​ពី​មូលហេតុ​ចេញ​ពី Dortmund ទេ។ លោក Watzke លោក​ឯង​ដូច​តួ​កំប្លែង​មែន។ លោក​ឯង​ និយាយ​ថា​ Dortmund នឹង​មិន​លក់ Ousmane (Dembele) ទេ តែ​ពេល​ឃើញ​លុយ​ច្រើន​ជាង ១០០​លាន លោក​ឯង​ជា​អ្នក​យក​មុន​គេ។ កុំ​និយាយ​ពី​រឿង​លុយ​ទៅ! កុំ​រំខាន​ខ្ញុំ​អី " ។

Aubameyang បាន​ផ្លាស់​មក​កាន់ Arsenal កាល​ពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន​ជាង ៧០​លាន​ដុល្លារ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់