• 2019-07-04 02:34:28
  • ព័ត៌មាន

Women's World Cup៖ ក្រុមបាល់ទាត់​នារី​ហូឡង់ ប៉ះ​អាមេរិក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​

  • 2019-07-04 02:34:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទាត់​នារី​ហូឡង់ បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ FIFA Women's World Cup ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ ក្រោយ​យកឈ្នះ​​ក្រុម​បាល់ទាត់​នារី​ស៊ុយអែត ១-០ វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង នៅ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ។​​​

​កីឡា​ការិនី​ Jackie Groenen ដែល​លេង​ឲ្យ​ក្រុម​នារី Manchester United គឺ​ជា​តារា​សំណាង​រក​គ្រាប់​ឲ្យ​ក្រុម​រហស្សនាម​ពណ៌​ទឹក​ក្រូច​យក​ឈ្នះ​នៅ​នាទី ៩៩។ ជ័យ​ជម្នះ​នេះ ធ្វើឲ្យ​ហូឡង់​ត្រូវ​ប៉ះ​ក្រុម​ជើងខ្លាំង​សហរដ្ឋអាមេរិក​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ធ្វើ​ក្នុង​​ទីក្រុង​លីយ៉ុង ប្រទេស​បារាំង ​នៅ​ថ្ងៃអាទិត្យ​សប្ដាហ៍​នេះ។

ដោយ​ឡែក​ការ​ប្រកួត​យក​លេខ​៣​រវាង​ អង់គ្លេស​ និង​ស៊ុយអែត​ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ វេលា​ម៉ោង​១០​យប់។​ គួរ​បញ្ជាក់​ថា​អាមេរិក​គឺ​ជា​ក្រុម​ជើង​ឯក Women's World Cup ៣សម័យ ចំណែក​ហូឡង់​មិន​ធ្លាប់​ឈ្នះ​ជើង​ឯក​នោះ​ទេ​ពី​មុន​មក៕

ប្រភព៖ BBC អត្ថបទ៖ រ័ត្ន

មតិយោបល់