• 2019-06-30 00:15:00
  • ព័ត៌មាន

អូស្ត្រាលី​បបួល​​ប្រទេស​មួយ​​នៅ​អាស៊ាន​ ដេញ​ថ្លៃ​ធ្វើ​សហ​ម្ចាស់​ផ្ទះ World Cup ២០៣៤

  • 2019-06-30 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អូស្រ្តាលី និង ឥណ្ឌូណេស៊ី​កំពុង​ស្វែង​រក​លទ្ធភាព​នៃ​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត World Cup ឆ្នាំ ២០៣៤ បន្ទាប់​ពី​មន្ត្រី​មក​ពី សហព័ន្ធ​កីឡា​បាល់ទាត់​អូស្ត្រាលី (FFA) និង ភាគី​ឥណ្ឌូណេស៊ី​បាន​ពិភាក្សា​អំពី​ការ​ដេញ​ថ្លៃ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​បាល់ទាត់​អាស៊ាន​ក្នុង​ប្រទេស​ឡាវ​កាល​ពី​សប្ដាហ៍​មុន។

​​The Guardian បាន​រាយការណ៍​ថា FFA បាន​បញ្ជាក់​ថា​ខ្លួន​បាន​ពិភាក្សា​ជាមួយ​សមាគម​កីឡា​បាល់ទាត់​ឥណ្ឌូណេស៊ី អំពី​លទ្ធភាព​នៃ​ការ​ដេញថ្លៃ​រួមគ្នា​សម្រាប់​ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០៣៤។

សេចក្តី​ថ្លែងការណ៍​របស់ FFA បាន​កើត​ឡើង​ប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ​ថ្ងៃ​បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ ចាន់​អូចា​បាន​និយាយថា​ចង់​បបួល​​​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ធ្វើ​ម្ចាស់ផ្ទះ World Cup ២០៣៤។

ស្ដេច​បាល់ទាត់​ទ្វីប​អាហ្វ្រិក​គឺ​ប្រទេស​ប្រទេស​អេហ្ស៊ីប​ ក៏​ត្រូវ​បាន​រាយការណ៍​ថា​កំពុង​សម្លឹង​មើល​លទ្ធភាព​ក្នុង​ការ​ដេញ​ថ្លៃ​​នេះ​ផង​ដែរ។

កីឡដ្ឋាន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី

អូស្ត្រាលី​បាន​បរាជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ World Cup ឆ្នាំ ២០២២ ដែល​កាតា​ជា​អ្នក​ឈ្នះ ប៉ុន្តែ​ប្រទេស​គីឡូ World Cup មួយ​នេះ​បាន​ចូលរួម​ជា​ផ្លូវការ​រួច​ទៅ​ហើយ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ World Cup នារី​ឆ្នាំ ២០២៣៕

អាន៖ បញ្ជី​ឈ្មោះ​ម្ចាស់​​ស្បែកជើង​​មាស១០ជំនាន់​នៅ World Cup តើ​អ្នក​រាប់បាន​ប៉ុន្មាន​នាក់?

អាន៖ Emperor's Cup របស់​ជប៉ុន​ស្រដៀង​ FA Cup តែ​ពិសេស​បំផុត​​មិនមានពានណាដូច

ប្រភព៖ theguardian ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់