- 2019-06-25 02:32:11
- វិភាគ
កីឡាករ៥រូបដែលអាចចូលរួមជាមួយ Liverpool នៅរដូវក្ដៅនេះ
- 2019-06-25 02:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករ៥រូបដែលអាចចូលរួមជាមួយ Liverpool នៅរដូវក្ដៅនេះ
ចន្លោះមិនឃើញ
ក្រៅពីមានកញ្ចប់ថវិកាធំសម្បើមសម្រាប់ចំណាយ និងជាក្លឹបមួយដែលរកចំណូលបានច្រើនបំផុតទី២នៅទ្វីបអឺរ៉ុប Liverpool មានក្រេឌីតដ៏សំខាន់មួយទៀតដើម្បីទាក់ទាញកីឡាករថ្មីគឺការឈ្នះ Champions League របស់ពួកគេ។
យ៉ាងណាទោះបីទីផ្សារដោះដូរកីឡាករបើកទ្វារជិតមួយខែហើយក្ដី ក៏ Liverpool មិនទាន់ទិញបានកីឡាករថ្មីណាមួយនៅឡើយ ផ្ទុយទៅវិញក្លឹបជើងឯកទ្វីបអឺរ៉ុបមួយនេះបានបញ្ចេញកីឡាករ២រូបរួចហើយ គឺ Daniel Sturridge និង Roberto Moreno។
កាលពីពេលថ្មីៗ Jurgen Klopp ជាអ្នកចាត់ការទូទៅបានប្រាប់អ្នកសារព័ត៌មានថា Liverpool នឹងបន្តចាយលុយទិញកីឡាករថ្លៃបន្ថែមទៀត ដើម្បីប្រកួតប្រជែងជាមួយក្លឹបធំៗ ណាមួយរដូវកាលនេះពួកគេត្រូវលេងពានរហូតដល់៧ គឺ Community Shield, Super Cup, Club World Cup, League Cup, FA Cup, Premier League និង Champions League។
កីឡាករដែលជាគោលដៅរបស់ហង្សមានដូចជា៖
#៥ Nabil Fekir (ខ្សែបម្រើ Lyon)
#៤ Alex McCarthy (អ្នកចាំទី Southampton)
#៣ Ryan Sessegnon (ខ្សែការពារឆ្វេង Fulham)
#២ Junior Firpo (ខ្សែការពារកណ្ដាល Real Betis)
#១ Timo Werner (ខ្សែប្រយុទ្ធ RB Leipzig)