- 2019-06-01 07:35:20
- វិភាគ
សង្គ្រាមបក្សី! មាន់ខ្នាយមាស Spursឬ ហង្សក្រម Liverpool ក្ដោបពាន UCL យប់នេះ?
- 2019-06-01 07:35:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្គ្រាមបក្សី! មាន់ខ្នាយមាស Spursឬ ហង្សក្រម Liverpool ក្ដោបពាន UCL យប់នេះ?
ចន្លោះមិនឃើញ
ក្រុមអង់គ្លេស២គឺ Spurs និង Liverpool បានឆ្លងកាត់ដំណើរដ៏វែងឆ្ងាយរហូតបានជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលត្រូវលេងនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញយប់នេះម៉ោង២រំលងអាធ្រាត្រ។
អ្នកគាំទ្ររបស់ក្រុមទាំងពីរត្រូវចែករំលែងសំបុត្រគ្នាចំនួណ៣៣ ២២៦សន្លឹក ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ដែលលេងក្នុងកីឡដ្ឋាន Wanda Metropolitano អាចផ្ទុកអ្នកទស្សនាបាន៦៨ ០០០នាក់។
រឿងរ៉ាវក្រុមទាំងពីរ
Liverpool ធ្លាប់ឈ្នះពានលំដាប់កំពូលរបស់អឺរ៉ុបមួយនេះ៥ដងរួចមកហើយ ចុងក្រោយនៅឆ្នាំ២០០៥។ ឆ្នាំបន្ទាប់មកពួកគេបានឡើងផ្ដាច់ព្រ័ត្រ២ដង តែសំណាងមិនល្អបរាជ័យទាំងអស់ក្នុងនោះចាញ់ AC Milan ឆ្នាំ២០០៧ និង Real Madrid ឆ្នាំមុន។
ផ្ទុយគ្នា នេះជាលើកដំបូងបង្អស់ហើយដែល Spurs បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ UCL។ ពួកគេខកខានឈ្នះពានគិតគ្រប់កម្មវិធី១១ឆ្នាំហើយ។ លើកពានចុងក្រោយគឺ League Cup ឆ្នាំ២០០៨។
អតីតអ្នកចាត់ការរបស់ Espanyol និង Southampton លោក Mauricio Pochettino កំពុងសម្លឹងឃើញឈ្នះពានជាលើកដំបូងក្នុងអាជីពជាអ្នកចាត់ការ និងបង្ហើបថាអាចនឹងចាកចេញពីក្លឹបអង់គ្លេសមួយត្រលប់ទៅប្រទេសកំណើតអាហ្សង់ទីនប្រសិនលើកពានយប់នេះ។
បញ្ហាកីឡាកររបួស
សំនួរចម្បងអំពីជម្រើសដំបូង តើខ្សែប្រយុទ្ធ Harry Kane អាចចាប់ផ្ដើមជម្រើសដំបូងបានទេ។ ប្រធានក្រុមរបស់អង់គ្លេសដែលរកបាន២៤គ្រាប់ឲ្យ Spurs នៅរដូវកាលនេះនិយាយមុនការប្រកួតថាគេត្រៀមរួចរាល់ដើម្បីប្រកួត ក្រោយព្យាបាលរបួសកជើងឆ្វេង។
Spurs មិនមានកីឡាកររូបណារបួសឡើយ ក្រៅពី Harryដែលកំពុងមានមន្ទិលសង្ស័យអាចលេងបា៩០នាទីឬអត់
ចំណែកខាងលោក Klopp វិញបានបញ្ជាក់ថា ខ្សែប្រយុទ្ធ Roberto Firmino ជាល្អណាស់ពីរបួសក្រលៀន។ ប៉ុន្តែលោកមិនបញ្ជាក់ថា កីឡាករប្រេស៊ីលរូបនេះលេងជម្រើសដំបូងឬអត់ទេ ព្រោះមិនចង់ឲ្យខាង Spurs ដឹងជើង។
Liverpool របួសតែកីឡាករមួយរូបគត់គឺ ខ្សែបម្រើ Naby Keita ក្រៅពីនោះពេញសាច់ល្អណាស់។
ជម្រើស១១នាក់ដំបូង សន្និដ្ឋានដោយ UEFA
Spurs: Lloris; Trippier, Alderweireld, Vertonghen, Rose; Winks, Sissoko; Eriksen, Alli, Son; Kane
Liverpool: Alisson; Alexander-Arnold, Matip, Van Dijk, Robertson; Fabinho, Henderson, Wijnaldum; Salah, Firmino, Mane៕