• 2019-01-26 03:38:47
  • ព័ត៌មាន

AFF U-22 ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​មាន​ប្រទេស​ដក​ខ្លួន​កើន​ដល់​៣​ហើយ​

  • 2019-01-26 03:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ី​អាគ្នេយ៍​ ឬ AFF U-22 Championship ដែល​គ្រោង​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ​ ប្រទេស​កម្ពុជា​នោះ​ មាន​ប្រទេស​អាស៊ាន​ចំនួន​៣​ហើយ​ដែល​បាន​ដក​ខ្លួន​ចេញ​គិត​មក​ទល់​នឹង​ពេល​នេះ។​

ប្រទេស​ដែល​ជា​សមាជិក​រួម​មាន​ ព្រុយណេ​, ឡាវ និង​សិង្ហបុរី​បាន​ដក​ខ្លួន​ពី​ការ​ប្រកួត​ជា​បន្តបន្ទាប់​ ក្រោម​ហេតុផល​ចង់​ផ្ដោត​លើ​ការ​ប្រកួត​ពាន​យុវជន​កម្រិត​អាស៊ី​ AFC U-23 ដែល​ធ្វើ​ឡើង​នៅ​ខែ​មិនា​ច្រើន​ជាង​។​ ក្រោយ​ការ​ដក​ខ្លួន​របស់​ប្រទេស​៣​ខាង​លើ​ ការ​ប្រកួតប្រជែង​នៅ​សល់​តែ​៨​ប្រទេស​ប៉ុណ្ណោះ​ ដោយ​១​ពូល​មាន​៤​ប្រទេស។

ពូល​A មាន​ វៀតណាម​, ថៃ, ទីម័រ​ខាងកើត និង​ហ្វីលីពីន​ ហើយ​ពូល​B រួម​មាន​ ម្ចាស់​ផ្ទះ​កម្ពុជា, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី។​ កាល​បរិច្ឆេទ​ប្រកួត​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ១៧​កុម្ភៈ ដល់​ថ្ងៃ​ទី​ ២៦​កុម្ភៈ ឆ្នាំ​២០១៩៕

ប្រភព៖ Fox Sports Asia ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់