/5c481b193f38f_1548229380_medium.jpg)
- 2019-01-23 07:46:42
- ព័ត៌មាន
នេះជម្រើសជាតិដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមពាន Asian Cup
- 2019-01-23 07:46:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជម្រើសជាតិដែលត្រូវប៉ះគ្នាវគ្គ៨ក្រុមពាន Asian Cup
ចន្លោះមិនឃើញ
ការប្រកួតវគ្គ១៦ក្រុមចុងក្រោយពានជើងឯកអាស៊ី Asian Cup បានបញ្ចប់ទៅទាំងស្រុងកាលពីយប់មិញដោយគូទាំង២ចុងក្រោយ កូរ៉េខាងត្បូងបានយកឈ្នះ បារ៉ែន ២-១ ហើយ កាតាឈ្នះអ៊ីរ៉ាក់ ១-០។
នៅវគ្គ៨ក្រុមចុងក្រោយការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃស្អែកចំនួន២គូគឺជាការប៉ះគ្នារវាងក្រុមជម្រើសជាតិចិន និងអ៊ីរ៉ង់ និងជើងឯកអាស៊ាន វៀតណាមត្រូវប៉ះគីឡូធ្ងន់ជម្រើសជាតិជប៉ុន។ នៅថ្ងៃទី២៥មាន២គូទៀតគឺ កូរ៉េខាងត្បូងប៉ះកាតា ហើយម្ចាស់ផ្ទះអារ៉ាប់រួម ប៉ះជើងឯកចាស់អូស្ត្រាលី។
ចប់ការប្រកួតនេះទៅក្រុមដែលឡើងនឹងមានពេលសម្រាករយៈពេល៤ថ្ងៃ ដើម្បីត្រៀមលក្ខណៈលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៨ និង២៩ ខណៈដែលវគ្គផ្ដាច់ព្រ័ត្រដណ្ដើមពាននឹងប្រកួតថ្ងៃទី១ ខែកុម្ភៈ៕