• 2019-01-22 01:54:40
  • ព័ត៌មាន

ជប៉ុន​ទៅ​ជួប​វៀតណាម​ ឯ​អូស្ត្រាលី​ប៉ះ​ម្ចាស់​ផ្ទះ​អារ៉ាប់​រួម​

  • 2019-01-22 01:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​បាន​យក​ឈ្នះ​ អារ៉ាប៊ីសាអូឌីត​ក្នុង​លទ្ធផល​យក​ឈ្នះ​ ១​ទល់​នឹង​០​យ៉ាង​ប្រផុតប្រផើយ​ក្នុង​ការ​ប្រកួត​ Asian Cup វគ្គ​១៦​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ។

ជ័យ​ជម្នះ​តែ​១​គ្រាប់​គត់​របស់​ក្រុម​សាមូរ៉ៃ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Takehiro Tomiyasu ជា​ខ្សែ​ការពារ​ក្លឹប​ Sint-Truiden របស់​បែលហ្ស៊ិក​។ ជប៉ុន​នឹង​ឡើង​ទៅ​ប៉ះ​ជើង​ខ្លាំង​អាស៊ាន​គឺ​ក្រុម​ជម្រើស​ជាតិ​វៀតណាម​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដែល​​បាន​ទម្លាក់​ហ្ស៊កដានី​​កាល​ពី​ម្សិល​មិញ។​

ដោយ​ឡែក​ក្រុម​ជើង​ឯក​ចាស់​អូស្ត្រាលី​ក៏​បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ដែរ​ ក្រោយ​យកឈ្នះ​​ អ៊ូសបេគីស្ថាន​ ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​ក្នុង​លទ្ធផល​ ៤ទល់​នឹង​២។​ ​អូស្ត្រាលី​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​សម្រាប់​វគ្គ​៨​ក្រុម​ព្រោះ​ត្រូវ​ប្រឈម​មុខ​នឹង​អារ៉ាប់​រួម​ដែល​ជា​ម្ចាស់​ផ្ទះ៕

អត្ថបទ៖ វីរ័ត្ន

មតិយោបល់