
- 2019-01-16 07:18:28
- បាល់ទាត់
ណាហ្គាវើល បន្ថែមសមាជិកថ្មី ជម្រើសជាតិទួរមេនីស្ថាន
- 2019-01-16 07:18:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាវើល បន្ថែមសមាជិកថ្មី ជម្រើសជាតិទួរមេនីស្ថាន
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ណាហ្គាវើល បានបង្ហាញមុខកីឡាករចំណូលថ្មីរបស់ខ្លួន៤នាក់ហើយ ដោយក្នុងនោះមានទាំងកីឡាករជម្រើសជាតិទួរមេនីស្ថានម្នាក់ទៀតផងដែរ។
ខ្សែបម្រើ ទួរមេនីស្ថាន នេះ ធ្លាប់លេងឱ្យក្លឹប Balkan ក្នុងប្រទេសកំណើតរបស់ខ្លួន ហើយឈ្នះពានរង្វាន់ AFC President Cup នៅឆ្នាំ២០១៣ម្ដងផងដែរ។ កីឡាករវ័យ៣១ឆ្នាំនេះ ជាកីឡាករបរទេសទី៤របស់ក្លឹបដឹកនាំដោយលោក មាស ចាន់ណា ខណៈដែល៣នាក់ទៀតគឺ Kipson , Paul Esoh Omogba និងខ្សែការពារ Anderson ។
ក្រុមណាហ្គាវើល នឹងត្រូវលេងពានរង្វាន់ AFC Cup 2019 ស្ថិតនៅពូល F ជាមួយ Hanoi FC របស់វៀតណាម Tampines Rovers របស់សិង្ហបុរី និង Yangon United របស់មីយ៉ាន់ម៉ា៕