
- 2018-12-05 06:43:05
- បាល់ទាត់
កីឡដ្ឋានកំពង់ស្ពឺ ស្ដង់ដារ AFC បង្ហាញប្លងមេ និងសិក្សាគម្រោងម្សិលមិញ
- 2018-12-05 06:43:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡដ្ឋានកំពង់ស្ពឺ ស្ដង់ដារ AFC បង្ហាញប្លងមេ និងសិក្សាគម្រោងម្សិលមិញ
ចន្លោះមិនឃើញ
ស្តាតបាល់ទាត់កម្រិតស្ដងដាអន្តរជាតិ AFC នៅឯខេត្តកំពង់ស្ពឺ ចាប់ផ្ដើមសិក្សាគម្រោងហើយនាពេលម្សិលមិញនេះ ក្រោមការអញ្ចើញចូលរួមពីអភិបាលខេត្តផ្ទាល់តែម្ដង។
ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ម្សិលមិញនេះបានបើកបង្ហាញប្លងគម្រោងសាងសង់ទីលានបាល់ទាត់លំដាប់អន្តរជាតិខាងលើនេះ ជាផ្លូវការហើយ និងបានអនុញ្ញាតឲ្យអ្នកជំនាញចុះសិក្សាតាមបច្ចេកទេសដែលត្រូវសាងសង។
ថ្នាក់ដឹកនាំកំពូលនៅខេត្តមួយនេះបន្ថែមទៀតថា ត្រេកអរណាស់ ដែលខេត្តរបស់លោក នឹងមានទីលានបាល់ទាត់កម្រិតស្ដងដាបែបនេះ ហើយរំពឹងថាអាចជួយបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីឆ្នើមៗបានច្រើនចាប់ពីពេលនេះតទៅ។ ទីលានមួយនេះនឹងរួមចំណែកលើកមុខមាត់ខេត្តកំពង់ស្ពឺឡើងវិញ បន្ទាប់ពីមុនមកខេត្តនេះត្រូវបានគេស្គាល់ថាជាកន្លែងប្រឈមុខដាក់គ្នាដោយសម័យសង្រ្គាម។
បន្ថែមពីនេះទៀត អភិបាលខេត្តខាងលើ ក៏ថ្លែងអំណរគុណដល់ឯកឧត្ដម ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ លើកស្ទូយវិស័យកីឡាក្នុងខេត្តនេះ ហើយនេះជាកាដូពិសេសមួយសម្រាប់អ្នកខេត្តកំពង់ស្ពឺផងដែរ។
បញ្ជាក់ផងដែរថា កម្មវិធីបង្ហាញប្លងសាងសងជាផ្លូវការ និងសិក្សាគម្រោងនេះធ្វើឡើងនាម្សិលមិញនេះក្នុងភូមិ តាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ទីលានកម្រិតអន្តរជាតិនេះដែរធ្វើនៅលើដីចំនួន ៤ហិតា បន្ទាប់ពីសាងសងរួចអាចផ្ទុកអ្នកទស្សនាបាន៨ពាន់នាក់៕