
- 2018-11-06 01:33:34
- បាល់ទាត់
ទីលានបាល់ទាត់ស្តង់ដារអន្តរជាតិនៅកំពង់ស្ពឺ ជិតសាងសង់ហើយ
- 2018-11-06 01:33:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានបាល់ទាត់ស្តង់ដារអន្តរជាតិនៅកំពង់ស្ពឺ ជិតសាងសង់ហើយ
ចន្លោះមិនឃើញ
ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឺកំពុងរៀបចំសាងសង់ទីលានបាល់ទាត់ស្តង់ដារមួយនៅខេត្តកំពង់ស្ពឺ ដើម្បីលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា។
ថ្លែងក្នុងឱកាសធ្វើ Football-Clinic របស់ណាហ្គាវើលកាលពីព្រឹកមិញនេះឯកឧត្ដមខាងលើបានឲ្យដឹងថា បច្ចុប្បន្នលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមសាងសង់ពហុកីឡដ្ឋាននៅខេត្តកំពង់ស្ពឺ។ កាលបរិច្ឆេទមិនទាន់បញ្ជាក់បាន ប៉ុន្តែលោកសន្យាថា និងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ ព្រោះត្រូវការសិក្សាគម្រោងសិន។
ឯកឧត្ដមបន្ថែមថា ការសាងសង់ស្តាតនេះជាចំណែកមួយយ៉ាងធំក្នុងការចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់នៅកម្ពុជា។ ពិសេសទីលាននេះគឺអាចបង្កើនធនធានបាល់ទាត់ ដែលមានប្រភពពីអ្នករស់នៅខេត្តកំពង់ស្ពឺផ្ទាល់តែម្ដង។
ជាមួយគ្នានោះលោក មាស ចាន់ណា គ្រូបង្វឹកបាល់ទាត់របស់ក្លឹបណាហ្គាវើលឲ្យដឹងដែរថា ការធ្វើ Football-Clinic នេះផ្ដោតសំខាន់គឺបង្ហាញដល់គ្រូៗចំនួន ១២០នាក់ ដែលមករៀនវគ្គ D-License នេះបានយល់ដឹង៣ចំណុចធំៗ។ ក្នុងរយៈពេល ៣ថ្ងៃកន្លះគឺខ្លីមែនទែន ក្នុងការផ្ដល់ចំណេះដឹងដល់សិក្ខាកាមទាំងអស់។
គ្រូបង្វឹកកម្រិត A-License រូបនេះបន្ថែមថា ៣ចំណុចដែលលោកគ្រោងបង្វឹកដល់គ្រូបាល់ទាត់នោះគឺ ចេះធ្វើផែនការក្នុងការហ្វឹកហាត់, ការរៀបចំលើទីលាន (ត្រូវរៀបចំយ៉ាងម៉េចឲ្យការហ្វឹកហាត់បានល្អ) និងវិធីសាស្ត្រក្នុងការបង្ហាត់ ( ត្រូវចាប់ផ្ដើមបង្ហាត់សិស្សមកពីកន្លែងណាមុន) ។
ណាហ្គាវើល បានចុះធ្វើ Football-Clinic កាលពីព្រឹកមិញនេះនៅខេត្តកំពង់ស្ពឺ ដោយបើកបង្រៀនគ្រូបាល់ទាត់កម្រិត D-License ដល់សិក្ខាកាមចំនួន ១២០នាក់ ដែលគ្រោងបញ្ចប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨៕