
- 2018-09-25 02:45:58
- បាល់ទាត់
មាស ចាន់ណា គ្រោងឲ្យកីឡាករមួយចំនួនសម្រាកមុនពេល AFC Cup ?
- 2018-09-25 02:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ចាន់ណា គ្រោងឲ្យកីឡាករមួយចំនួនសម្រាកមុនពេល AFC Cup ?
ចន្លោះមិនឃើញ
បន្ទាប់ពីលើកពានជើងឯកលីគបាល់ទាត់កំពូលកម្ពុជាដែលគ្រោងនឹងបញ្ចប់នាចុងសប្តាហ៍នេះ លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើល គ្រោងឲ្យកីឡាករសំខាន់ៗចំនួនសម្រាក មុនពេលពានរង្វាន់ទ្វីបអាស៊ីកម្រិតទី២ឈានចូលមកដល់។
ណាហ្គាវើល នឹងត្រូវប្រកួតបញ្ចប់លីគជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលិស) នាថ្ងៃទី២៩ ខែកញ្ញា ចុងសប្តាហ៍នេះ បើទោះជាឈ្នះ ចាញ់ ឬស្មើក្តី ក៏នៅតែឈ្នះពានដដែល ដោយសារគិតត្រឹមសប្ដាហ៍ទី២១ ណាហ្គាវើលមាន៥៣ពិន្ទុ ខណៈបឹងកេតមាន ៤៩ ពិន្ទុ។
ក្រោយដឹងថា ឈ្នះជើងឯកលីគកំពូលកម្ពុជា លោក មាស ចាន់ណា គ្រូបង្គោលក្លឹបណាហ្គាវើលបានឲ្យដឹងថា លោកកំពុងរៀបចំឲ្យកីឡាករចាស់ៗក្នុងក្រុម ពោលគឺកីឡាករដែលមានបទពិសោធ និងបង្ហាញខ្លួនញឹកញាប់ជាងគេ បានសម្រាកខ្លះគឺប្រហែលជា២សប្តាហ៍។ កីឡាករក្មេងៗមួយចំនួនក៏អាចទទួលបានការសម្រាកប្រហែល១សប្ដាហ៍ដែរ។
គ្រូបង្វឹករូបនេះបញ្ជាក់បន្ថែមទៀតថា ក្រោយពេលក្លាយជាជើងឯកលីគហើយ ណាហ្គាវើល ទទួលបានសិទ្ធិទៅប្រកួត 2019 AFC Cup ។ ដូច្នេះលោកក៏កំពុងពិនិត្យមើលថា តើការប្រកួត Play-Off នឹងចាប់ផ្ដើមពេលណា ដើម្បីរៀបចំកីឡាករឲ្យបានសមស្រប។
សម្រាប់ពានទី២ប្រចាំតំបន់អាស៊ីមួយនេះមិនទាន់រកឃើញជើងឯកប្រចាំឆ្នាំ២០១៨ នៅឡើយគឺរហូតដល់ថ្ងៃទី២៧ ខែតុលា ទើបប្រកួតផ្ដាច់ព្រ័ត្រ៕