- 2018-08-30 04:05:15
- ប្រវត្តិ
សម័យខ្លាំង បាល់ទះនារីខ្មែរបំបាក់ប្រទេសណាខ្លះ ឈ្នះមេដាយសំរឹទ្ធអាស៊ី?
- 2018-08-30 04:05:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យខ្លាំង បាល់ទះនារីខ្មែរបំបាក់ប្រទេសណាខ្លះ ឈ្នះមេដាយសំរឹទ្ធអាស៊ី?
ចន្លោះមិនឃើញ
សម័យកាលទសវត្ស៧០ ប្រភេទកីឡាជាក្រុមគឺបាល់ទាត់ និងបាល់ទះមានគុណភាព និងបច្ចេកទេសខ្លាំងដែលអាចប្រកួតប្រជែងនឹងក្រុមខ្លាំងៗនៅអាស៊ីបាន។ ក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាឈ្នះមេដាយសំរឹទ្ធពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games ឆ្នាំ១៩៧០។
ព្រឹត្តិការណ៍កីឡាធំប្រចាំទ្វីបអាស៊ីលើកទី៦ឆ្នាំ១៩៧០ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ កម្ពុជាឈ្នះបានមេដាយចំនួន៥គ្រឿងប្រាក់២ និងសំរឹទ្ធ៣។ មេដាយប្រាក់រកបានដោយកីឡាករប្រដាល់សកល ខៀវ សឿន១ និងកីឡាករ ឡុង សាវឿន១។ ចំណែកមេដាយសំរឹទ្ធរកបានដោយកីឡាករហែលទឹក ផាត ស៊ីមអន១ និងកីឡាករ អៀត គឹមហេង១ ហើយមេដាយសំរឹទ្ធ១ទៀតដោយបានដោយក្រុមបាល់ទះនារី។
ក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជាដែលឈ្នះមេដាយសំរឹទ្ធទ្វីបអាស៊ីនៅពេលនោះគឺមានកីឡាការិនី ចាន់ លៀងឈីវ, ចាវ ចាន់, ឈូក វណ្ណា, អៀប សុដានេប, ផាវ យឿន, ថេន សែម, ទេព គីមហេង និង វ៉ូ អន។ ចំណែកមេដាយមាសបានទៅក្រុមបាល់ទះនារីជប៉ុន និងមេដាយប្រាក់បានទៅក្រុមបាល់ទះនារីកូរ៉េខាងត្បូង។
មុនឈ្នះឈ្នះមេដាយសំរឹទ្ធនេះ ក្រុមបាល់ទះនារីជម្រើសជាតិកម្ពុជាបានប្រកួតឈ្នះក្រុមបាល់ទះនារីចិន អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី ប៉ុន្តែចាញ់ជប៉ុន និងកូរ៉េខាងត្បួង។ ចំណែកការប្រកួតជាមួយក្រុមនារី ហ្វីលីពីន និងថៃ មិនមានឯកសារបង្ហាញពីលទ្ធផលឡើយ។
តាមលទ្ធផលនេះបង្ហាញថា ក្រុមបាល់ទះនារីខ្មែរភាគច្រើនបំផុតយកឈ្នះក្រុមបាល់ទះនារីនៅតំបន់អាស៊ាន។ ចំពោះក្រុមបាល់ទះនារីក្នុងនាមជាម្ចាស់ផ្ទះស្ថិតនៅចំណាត់ថ្នាក់លេខ៥។ លទ្ធផលក្រុមបាល់ទះនារីកម្ពុជាឈ្នះមេដាយសំរឹទ្ធអាស៊ី ឆ្នាំ១៩៧០។
ចំណាត់ថ្នាក់
ក្រុមបាល់ទះនារីកម្ពុជាត្រូវបានបាត់សូន្យនាសម័យសង្គ្រាមចន្លោះឆ្នាំ១៩៧៥-៧៩ ដែលរហូតដល់ពេលនេះនៅមិនទាន់មានក្រុមនារីចូលរួមប្រកួតក្នុងតំបន់ឡើយដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម៕
ប្រភព៖ Asian Games 1970