• 2018-08-24 09:21:24
  • កីឡា​ផ្សេង​ៗ

ជយោ!​ Jessa យក​​បាន​មេដាយ​មាស​មួយ​គ្រឿង​ឲ្យ​កម្ពុជា​​ហើយ​

  • 2018-08-24 09:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​កូន​បាត់​ខ្មែរ​អាមេរិក Jessa Khan យក​បាន​មេដាយ​មាស​​​ជូន​កម្ពុជា​​ពី​ព្រឹត្តិការណ៍​ Asian Games 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្នុង​ប្រភេទ​ទម្ងន់​ -៤៩គីឡូក្រាម​កីឡា​ជឺជិតស៊ូ​ ដោយ​យក​ឈ្នះ​កីឡា​ការិនី​​ អារ៉ាប់រួម​ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​លទ្ធផល​ក្លេ​ដៃ​គូ​ឲ្យ​បោះ​បង់​ការ​ប្រកួត​។

Jessa Khan

មេដាយ​មាស​​នេះ​ គឺ​ជា​មេដាយ​មាស​លើក​ដំបូង​របស់​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ Asian Games 2018 ។ កីឡា​ការិនី​កម្ពុជា​ Jessa Khan អាយុ​​ទើប​១៦​ឆ្នាំ​​ កម្ពស់​​១.៥២​ម៉ែត្រ​​ធ្លាប់​មាន​បទ​ពិសោធ​ច្រើន​ និង​ឈ្នះ​មេដាយ​មាស​កម្រិត​អន្តរជាតិ​ជា​ច្រើន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី