• 2018-08-17 03:21:21
  • បាល់ទាត់

Gerrard ខ្វះ​មួយ​ជំហាន​ទៀត​នឹង​នាំ Rangers ឡើង​​វគ្គ​ចែក​ពូល Europa League

  • 2018-08-17 03:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​ដឹកនាំ​របស់​ Steven Gerrard ក្លឹប Rangers​ នៅ​សល់​តែ​មួយ​ជំហាន​ទៀត​ទេ ឡើង​អាច​ឡើ​ទៅ​វគ្គ​ចែក​ពូល​ពាន​រង្វាន់ Europa League បន្ទាប់​ពី​យក​ឈ្នះ​ក្លឹប Maribor សរុប​ទាំង​ពីរ​ជើង​កាល​ពី​យប់​មិញ។

កាល​ពី​ជើង​ទី​មួយ​ក្រុម​របស់ Gerrard បាន​យក​ឈ្នះ Maribor ដែល​ក្រុម​របស់​ប្រទេស​ស្លូវ៉ានី​ក្នុង​លទ្ធផល ៣-១។ ឈាន​ដល់​ជើង​ទី​២​ ក្រុម​ទាំង​ពីរ​ប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ០-០ ប៉ុណ្ណោះ។ លទ្ធផល​នេះ​គ្រប់គ្រាន់​សម្រាប់ Rangers​ ឡើង​ទៅ​វគ្គ​ Play-off។

សម្រាប់​នៅ​វគ្គ Play-off  ក្រុម​របស់ Gerrard ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​មក​ពី​រុស្សី FC Ufa នៅ​ចុង​ខែ​នេះ។ ការ​ប្រកួត​វគ្គ​នេះ​ត្រូវ​លេង​២​ជើង​ដូច​វគ្គ​ចម្រុះ​មុន​ៗ​ដែរ ក្រុម​ដែល​ឈ្នះ​អាច​ឈាន​ចូល​វគ្គ​ចែក​ពូល​តែ​ម្ដង។ Steven Gerrard ពេល​នេះ​កំពុង​ដឹក​នាំ​វានា​ក្រុម Rangers​ យ៉ាង​ល្អ ដោយ​ឈរ​លេខ​​៣​ក្នុង​តារាង​ពិន្ទុ Scottish Premiership លេង​២​ប្រកួត​ឈ្នះ​១ ស្មើ​១៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់