- 2018-07-03 07:22:07
- ប្រវត្តិ
មានកីឡាករ៤រូបប៉ុណ្ណោះដែលស៊ុតបញ្ចូលទីនៅ World Cup ៤លើកផ្សេងគ្នា
- 2018-07-03 07:22:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានកីឡាករ៤រូបប៉ុណ្ណោះដែលស៊ុតបញ្ចូលទីនៅ World Cup ៤លើកផ្សេងគ្នា
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឬ World Cup នៅរុស្ស៊ីជិតបញ្ចប់វគ្គ១៦ក្រុមចុងក្រោយហើយ ដោយសល់តែ២គូទៀតប៉ុណ្ណោះគេនឹងរកឃើញក្រុមទាំង៨ដើម្បីលេងវគ្គ ១/៤ផ្ដាច់ព្រ័ត្រ។
ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញមានកំណត់ត្រាមួយបានកើតឡើងដែលមានកីឡាករតែ៤រូបប៉ុណ្ណោះធ្លាប់ធ្វើបានក្នុងនោះម្នាក់កំពុងលេង និង៣នាក់ទៀតគឺជាវីរបុរសបាល់ទាត់កាលពីអតីតកាល។ កំណត់ត្រានោះគឺកីឡាករដែលអាចស៊ុតបញ្ចូលទីនៅ World Cup ៤កម្មវិធីផ្សេងគ្នា៖
#៤ Cristiano Ronaldo
Cristiano Ronaldo បានក្លាយជាកីឡាករទី៤ដែលស៊ុតបញ្ចូលទីនៅ World Cup ៤កម្មវិធីផ្សេងគ្នាគឺនៅ World Cup អាល្លឺម៉ង់ ២០០៦, World Cup អេស្ប៉ាញ ២០១០, អាហ្វ្រិកខាងត្បូង ២០១៤ និង នៅរុស្ស៊ី ២០១៨នេះ។ ខ្សែប្រយុទ្ធ Real Madrid ស៊ុតបាន៤គ្រាប់នៅវគ្គក្នុងចែកពូលតែមិនអាចជួយព័រទុយហ្គាល់ទៅវគ្គបន្តបានក្រោយចាញ់ អ៊ុយរ៉ាហ្គាយនៅវគ្គ១៦ក្រុមចុងក្រោយ។
#៣ Miroslav Klose
Miroslav Klose គឺជាអ្នកដែលស៊ុតបញ្ចូលទីសរុបនៅ World Cup បានច្រើនជាងគេសរុប១៦គ្រាប់។ World Cup លើកចុងក្រោយរបស់អតីតខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះគឺនៅ World Cup ២០១៤។ Klose លេង World Cup ដំបូងក្នុងឆ្នាំ២០០២ ដោយរកបាន៥គ្រាប់សុទ្ធតែជាការតែតបញ្ចូលទីទាំងអស់។ នៅឆ្នាំ២០០៦ World Cup នៅទឹកដីអាល្លឺម៉ង់ផ្ទាល់ Klose បន្តស៊ុតចូល៥គ្រាប់ទៀតឈ្នះស្បែកជើងមាស ហើយនៅ World Cup ២០១០ រូបគេស៊ុតបាន៤គ្រាប់។ នៅឆ្នាំ២០១៤ ដែលជា World Cup ចុងក្រោយអតីតកីឡាករ Werder Bremen ស៊ុតបាន២គ្រាប់ ជាគ្រាប់ទី១៦បំបែកកំណត់ត្រា Top Scorer នៅ World Cup របស់ Ronaldo ប្រេស៊ីល។
#៣ Uwe Seeler
Uwe Seeler គឺជាអតីតខ្សែប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ ធ្លាប់លេង World Cup បាន៤ដងដោយស៊ុតបញ្ចូលទីបានរាល់លើកសរុប៩គ្រាប់។ បុរសវ័យ៨១ឆ្នាំលេង World Cup ដំបូងក្នុងឆ្នាំ១៩៥៨ ហើយឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ, World Cup ឆ្នាំ១៩៦២ឡើងដល់វគ្គ៨ក្រុមចុងក្រោយ, World Cup ឆ្នាំ១៩៦៦ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និង World Cup ឆ្នាំ១៩៧០ជួយក្រុមបានលេខ៣។
#៤ Pele
Pele ស៊ុតបញ្ចូលទីសរុបនៅ World Cup បាន១២គ្រាប់ ក្នុងការបង្ហាញខ្លួនតែ១៤ប្រកួតប៉ុណ្ណោះ។ វីរបុរសប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីនៅ World Cup ៤លើកខុសគ្នាក្នុងឆ្នាំ ១៩៥៨, ១៩៦២, ១៩៦៦ និង ១៩៧០ ថែមទាំងលើកពានបាន៣ដងគ្មានកីឡាករណាអាចធ្វើដូចគឺ ក្នុងឆ្នាំ ១៩៥៨, ១៩៦២ និង ១៩៧០៕