• 2018-05-22 03:35:14
  • ប្រដាល់

ចាន់​ វឌ្ឍនាកា​ ប្រាក់​ មុន្នីឧត្ដម​ នឹង​ត្រូវ​រត់​អម​ ឃុន​ ឌីម៉ា​ ពេល​ទទួល​ភ្លើង​គប់ពីព្រះមហាក្សត្រ

  • 2018-05-22 03:35:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បាល់​ទាត់​ឆ្នើម​របស់​កម្ពុជា​ពីរ​រូប​ ចាន់​ វឌ្ឍនាកា​ និង ​ប្រាក់ ​មុន្នីឧត្តម​ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​រត់​អម​អ្នក​ប្រដាល់​ម្ចាស់​មេដាយ​មាស់​ ស៊ីហ្គេម​ ២០១៧​ ឃុន​ ឌីម៉ា​ បន្ទាប់​ពី​ទទួល​ភ្លើង​អតិទេព​ពី​ព្រះ​មហាក្សត្រ​នៅ​ព្រះ​បររាជវាំង​នា​ថ្ងៃ​បើក​កីឡា​ជាតិ​លើក​ទី២។​

ឃុន ឌីម៉ា​ ពេលឈ្នះ​មេដាយមាសស៊ីហ្គេម

ឯកឧត្តម​ វ៉ាត់​ ចំរើន​ ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការងារ​ទូទៅ​ នៃ​កម្មវិធី​កីឡា​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ តារា​បាល់ទាត់​ឆ្នើម​ដែល​ជា​ Idol​ របស់​អ្នកគាំទ្រ​ ចាន់​ វឌ្ឍនាកា​ ប្រាក់ ​មុន្នីឧត្តម​ រួម​និង​ក្រុម​កីឡា​ល្បុក្តតោ​ថែម​ទៀត​ នឹង​ត្រូវ​រត់​អម​ ឃុន​ ឌីម៉ា​ នៅ​ពេល​ដែល​ទទួល​ភ្លើង​អតិទេព​ពី​ព្រះ​មហាក្សត្រ​រួច។​ ពួកគេ​ទាំង​អស់​ នឹង​ត្រូវ​រត់​សាកល្បង​នា​ថ្ងៃ​ទី២៣​ ស្អែក​នេះ​ហើយ​ ដើម្បី​ឲ្យ​ស្ទាត់​ និង​ចង់​ដឹង​ពី​រយៈពេល​ជាក់លាក​ពេលរត់​នោះ​ដែរ។​

វឌ្ឍនាកា និង​​ មុន្នីឧត្តម

ប្រធាន​គណៈកម្មាធិការ​ខាងលើ​ សំណូមពរ​ដល់​មហាជន​ទូទៅ​ កុំ​ភ្លេច​មក​ទស្សនា​កម្សាន្ត​ ក៏​ដូច​ជា​លើក​ទឹកចិត្ត​ដល់​មនុស្ស​រាប់ពាន​នាក់​ ដែល​ពួកគេ​ខំប្រឹងប្រែង​ ហ្វឹកហាត់​ និង​សម្ដែង​ទស្សនីយភាព​ប្លែកៗ ​ស្អាត់​ៗ​ អស្ចារ្យ​ នៅ​ពេល​នោះ។​

ឯកឧត្តម​ វ៉ាត់​ ចំរើន​ អាវក្រហម
កងទ័ពហ្វឹកហាត់​ម្សិលមិញ

រំលឹក​ដែរ​ថា​ ព្រឹត្តិកាណ៍​កីឡា​ជាតិ​លើក​ទី២​នេះ​ នឹង​បើក​ជា​ផ្លូវ​ការ​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ចាប់​ពី​ម៉ោង​៤ល្ងាច​តទៅ​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​ ព្រឹត្តិកាណ៍​នេះ​ នឹង​មាន​២៧​ប្រភេទ​កីឡា​ចូលរួម​ប្រកួត​ប្រជែង​សមត្ថភាព​គ្នា​ ដើម្បី​រក​អត្តពលិក​ឆ្នើម​ក្លាយ​ជា​ម្ចាស់​មេដាយ​ប្រចាំ​កម្មវិធី​នេះ​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់