• 2017-12-12 04:15:05
  • បាល់ទាត់

កែវ សុខផេង​ថា ពិត​ជា​បាន​រថយន្ត​១​​គ្រឿង​ និង​ផ្ទះ​១​ខ្នង​មែន​នៅ​ម៉ាឡេស៊ី​

  • 2017-12-12 04:15:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ កែវ សុខផេង ​បាន​ចុះ​កុងត្រា​លេង​ឱ្យ​ក្លឹប ​PKNP FC ​ដែល​​ទើប​មាន​​ឱកាស​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី ​រយៈ​ពេល​១​រដូវ​កាល បន្ទាប់​ពី​លេច​ធ្លោ​ខ្លាំង​ក្នុង​លីគ​កំពូល​កម្ពុជា​ និង​ជម្រើស​ជាតិ​កម្ពុជា​ប្រហែល​ជា​២​ឆ្នាំ​ចុង​ក្រោយ​នេះ។

កែវ សុខផេង លេខ​១០

កែវ សុខផេង​បាន​ប្រាប់​ថា ហេតុ​ផល​ចម្បង​ដែល​រូប​គេ​សម្រេច​ចិត្ត​ទៅ​លេង​នោះ​ដោយ​សារ​​នៅ​ទៅ​ទី​នោះ​ល្អ​ គេ​ស្រលាញ់​ និង​​ពេញ​ចិត្ត​រូប​គេ​ ដូច្នេះ​ហើយ​ទើប​​​រូប​គេ​សម្រេច​ចិត្ត​ទៅ។ ក្រៅ​ពី​ទទួល​បាន​ប្រាក់​ខែ​សមរម្យ​ រូប​គេ​ពិត​ជា​ទទួល​បាន​រថយន្ត​១​គ្រឿង​សម្រាប់​ធ្វើ​ដំណើរ​ និង​​មាន​ផ្ទះ​១​ខ្នង​សម្រាប់​ស្នាក់​នៅ។ អ្វី​ដែល​ពិសេស​លេខ​១០​ដែល​រូប​គេ​ពាក់​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​កន្លង​មក​ ក៏​ទទួល​បាន​លេខ​១០​នៅ​ក្លឹប​ PKNP FC ដែរ។

អតីត​សមាជិក​បឹងកេត និង​ភ្នំពេញ​ក្រោន​រូប​នេះ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ចន្ទ​ ​ទី​១១ ខែ​ធ្នូ​នេះ បន្ទាប់​ពី​ចុះកុងត្រា​ជាមួយ PKNP FC រួច​រាល់។ រូប​គេ​​នឹង​ចេញ​ទៅ​លេង​​ក្លឹប​ថ្មី​​នេះ​ខែមករា ឆ្នាំ​២០១៨​ខាង​មុខ៕

កែវ សុខផេង

មក​ស្គាល់​ក្លឹប​ថ្មី ​កែវ សុខផេង ​នៅ​ម៉ាឡេស៊ី ​ទើប​បង្កើត​បាន​២​ឆ្នាំ

កីឡាករ​កម្ពុជា​៣​នាក់​នេះ​​អាច​ទៅ​លេង​លីគ​កំពូល​​ម៉ាឡេស៊ី​រដូវ​កាល​ថ្មី​

​កែវ សុខផេង​ ប្រហែល​ជា​ចេញ​ទៅលេង​ក្រៅ​ប្រទេស​ដាច់​ឆ្នាំ​នេះ

កែវ សុខផេង​ លួច​ហាត់​ក្រៅ​ម៉ោង​ទើប​ យប់​មិញ​លេង​ល្អ​រក​បាន​២​គ្រាប់​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់