- 2017-11-14 02:56:33
- ព័ត៌មាន
កែ ឡេង ទម្លាយឧបសគ្គធំៗពីរ មុនឈ្នះមេដាយមាសពិភពលោកលើកទី៣
- 2017-11-14 02:56:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កែ ឡេង ទម្លាយឧបសគ្គធំៗពីរ មុនឈ្នះមេដាយមាសពិភពលោកលើកទី៣
ចន្លោះមិនឃើញ
វីរនារីកម្ពុជា កែ ឡេង មុនពេលឈ្នះមេដាយមាសពិភពលោកនៅប្រទេសចិនឆ្នាំ២០១៧នេះជួបឧបសគ្គច្រើនទម្រាំបាននាំមេដាយមួយនេះជូនប្រទេសជាតិ។
អ្នកស្រី កែ ឡេង ឲ្យដឹងកាលពីយប់មិញនេះថា ក្នុងចំណោមការប្រកួតជើងឯកពិភពលោកទាំង៣លើកកន្លងមក អ្នកស្រីប្រកួតនៅប្រទេសចិននេះជាការលំបាកបំផុតសម្រាប់លោកស្រី។ ទី១ អាកាសធាតុដែលត្រជាក់ខ្លាំងបំផុតគឺចន្លោះពី ៨-១២ អង្សា។ លោកស្រីពិតជាមិនធ្លាប់សមនឹងសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះទេ ដូច្នេះជាការលំបាកមួយ។ ទី២គឺទីលានប្រកួតដែលធ្វើឡើងនៅកណ្ដាលវាល ហើយត្រូវប្រកួតក្រោមភ្លៀងរលឹមទៀតផង។ ប្រកួតក្រោមភ្លៀងរលឹមបែបនេះមិនមែនជាការងាយស្រួលទេ ពិតជាពិបាកណាស់។
ម្ចាស់មេដាយមាសពិភពលោក៣ជំនាន់រូបនេះបន្ថែមថា បើទោះជាមានឧបសគ្គច្រើនដូចនេះ ប៉ុន្តែអ្នកស្រីរួម និងកីឡាការិនីដ៏ទៃទៀត មិនបោះបង់នោះទេពោលគឺប្រជុំពិភាក្សាគ្នាជាមួយគ្រូធ្វើយ៉ាងណាត្រូវតែជម្នះប្រកួតយកមេដាយជូនប្រទេសជាតិឲ្យទាល់តែបាន។
នេះជាលើកទី៣ហើយដែលកីឡាការិនី កែ ឡេង ឈ្នះមេដាយមាសពិភពលោកជាប់ៗគ្នា បន្ទាប់ពីឈ្នះឆ្នាំ ២០១៣ នៅប្រទេសបារាំង និងឆ្នាំ២០១៥ នៅប្រទេសថៃ។ ក្រៅពីមេដាយមាសកម្ពុជាក៏ឈ្នះមេដាយសំរឹទ្ធ១គ្រឿងទៀតដែរក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកនៅប្រទេសចិននេះ៕
វីដេអូ មកដល់របស់អ្នកស្រី កែ ឡេង