• 2017-10-06 09:18:40
  • ព័ត៌មាន

សិក្ខាកាម ​២៥​នាក់ ​បញ្ចប់​វគ្គ​បំប៉ន​គ្រូ​បង្វឹក​ជំនាញ​កីឡា​ទោចក្រ​យាន

  • 2017-10-06 09:18:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណកម្មាធិការ​អូឡាំពិក​កម្ពុជា ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ​បាន​រៀប​ចំ​បើក​វគ្គ​បំប៉ន​បច្ចេកទេស​គ្រូ​បង្វឹក ​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២​ដល់​ទី​៦​ខែ​តុលា​ឆ្នាំ​២០១៧​នេះ។

ដោយ​ការ​បំប៉ន​នេះ​មាន​សិក្ខាកាម​ចំនួន​២៥​នាក់ ​មក​ពី​ក្លឹប​ត្រពាំង​ឈូក កង់ហោះ សាន់ប៊ែ គ្រួសារ​រីករាយ ងកជន ​តាខ្មៅ ​និង​ក្លឹប​នៅ​ខេត្ត​សៀមរាប។ មួយ​វិញ​ទៀត ការ​បង្រៀន​បច្ចេកទេស​នេះ​ដែរ ​គឺ​បង្រៀន​ដោយ​លោក Ramlan Latiff ​អ្នក​ជំនាញ​ការ​ដែល​មាន​កម្រិត​ខ្ពស់​ UCI ​ជនជាតិ​សិង្ហបុរី។ ឆ្លង​កាត់​ការ​សិក្សា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ សិក្ខាកាម​ទាំង​អស់​ទទួល​បាន​និទ្ទេស​៣​កម្រិត គឺ​និទ្ទេស​ល្អ ​មាន​៣​នាក់ និទ្ទេស​ល្អ​បង្គួរ​មាន​១៧​នាក់ ​និង​និទ្ទេស​មធ្យម​មាន​៥​នាក់។

លោក​ឧកញ៉ា វង្ស ខាន់ពៅ​

លោក​ឧកញ៉ា វង្ស ខាន់ពៅ​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន្ត​បាន​បញ្ជាក់​ដែរ​ថា​នេះ​ជា​ការ​សិក្សា​ល្អ​មួយ​សម្រាប់​កម្ពុជា ដើម្បី​លើក​កម្ពស់​គុណភាព​គ្រូ​បង្វឹក​និង​កីឡាករ កីឡា​ការិនី​កម្ពុជា​ឱ្យ​យល់​បាន​ច្រើន​ពី​កីឡា​ទោចក្រយាន​កម្ពុជា។ បើ​សិន​ជា​មាន​ការ​បង្រៀន​ដូច្នេះ​ច្រើន ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា ​នឹង​សង្ឃឹម​កាន់​តែ​ច្រើន​ចំពោះ​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ផ្សេង​ៗ​ទៀត​នៅ​ពេល​ខាង​មុខ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់