- 2017-05-03 07:28:20
- ប្រដាល់
ខ្សែក្រវាត់ចំនួន២និងពានរង្វាន់១ នឹងមកដល់កម្ពុជានៅថ្ងៃទី៨ ខែឧសភានេះ
- 2017-05-03 07:28:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែក្រវាត់ចំនួន២និងពានរង្វាន់១ នឹងមកដល់កម្ពុជានៅថ្ងៃទី៨ ខែឧសភានេះ
ចន្លោះមិនឃើញ
បន្ទាប់ពីទៅចូលរួមប្រកួតនៅប្រទេសបារាំងរយៈពេល១ខែកន្លងទៅនេះ ជើងខ្លាំងជួរមុខខាងប្រដាល់គុនខ្មែរ សេន ប៊ុនថេន ម៉ឺន សុភា និង ឡៅ ចិន្រ្ទា នឹងវិលត្រលប់មកដល់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃច័ន្ទ ទី៨ ខែឧសភានេះវេលាម៉ោង៩ព្រឹក។ ការប្រកួតដណ្ដើមខ្សែក្រវាត់កាលពីថ្ងៃទី១៥ ខែមេសា នៅឯប្រទេសបារាំងកន្លងទៅនេះ មានកីឡាករ៣កីឡាករកម្ពុជា៣រូបចូលរួមប្រកួត ក្នុងនោះមានកីឡាករ សេន ប៊ុនថេន ឈ្នះខ្សែក្រវាត់១ កីឡាករ ម៉ឺន សុភា ឈ្នះខ្សែក្រវាត់១ ដែរខណៈឡៅ ចិន្រ្ទា មិនបានឈ្នះការប្រកួតនេះទេ។
អ្នកលេងគុនខ្មែរទាំង៣នាក់ខាងលើចេញពីប្រទេសកម្ពុជាតាំងពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ មកម្ល៉េះដើម្បីទៅប្រកួតដណ្ដើមខ្សែក្រវាត់និងជួយបង្ហាត់បង្រៀនកីឡាករ កីឡាការិនី នៅប្រទេសបារាំងដែលចូលចិត្តប្រដាល់គុនខ្មែរ៕