• 2017-04-14 01:57:56
  • បាល់ទាត់

Torres ប្រាប់ពីអារម្មណ៍ពិតពេលឃើញ Gerrard ដួល អស់ឱកាសលើកពាន League

  • 2017-04-14 01:57:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres អតីតខ្សែប្រយុទ្ធ Liverpool បាននិយាយប្រាប់ពីអារម្មណ៍ពិតរបស់ខ្លួនពេលឃើញ Steven Gerrard រអិលដួលក្នុងប្រកួតទល់នឹង Chelsea ធ្វើឲ្យបាត់បង់ឱកាសលើកពាន Premier League យ៉ាងគួរឲ្យសោកស្តាយជាទីបំផុត។

កាលពីឆ្នាំ២០១៤ Liverpool សឹងតែលើកពាន Premier League តែភ្លាត់ស្នៀតចាញ់ Chelsea នៅទឹកដីខ្លួនឯង ២-០ ដែលមួយគ្រាប់ដំបូងជាការរអិលដួលរបស់ Gerrard ខណ:គ្រប់គ្រងបាល់មិនបានល្អ ហើយ Demba Ba ឆក់យកបានស៊ុតបញ្ចូលទី និងគ្រាប់ទីពីរជាបាល់ដាច់មាត់ ស៊ុតបញ្ចូលទី ដោយWillian ហើយ Torres ផ្ទាល់ជាអ្នកបញ្ជូនបាល់ឲ្យ។

សួរពាក់ព័ន្ធនឹងអារម្មណ៍របស់ខ្លួន Torres ដែលកាលណោះលេងឲ្យ Chelsea ទល់នឹងក្លឹបចាស់បាននិយាយថា: “ខ្ញុំពិតជាសោកស្តាយសម្រាប់ Gerrard ខ្ញុំដឹងថាពាន Premier League មានន័យធំធេងយ៉ាងណាសម្រាប់ Liverpool។ វាពិតជាអយុត្តិធម៌សម្រាប់ Gerrard ។ គាត់គួរតែបានអ្វីដែលធំជាងពានលីគទៅទៀត ប៉ុន្តែនេះគឺជាបាល់ទាត់។ ១វិនាទីអ្វីគ្រប់យ៉ាងសុទ្ធតែអាចប្រែប្រួល”៕

ប្រភព៖ 90min ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់