• 2016-11-10 07:47:07
  • ប្រដាល់

របួស​ដៃ​ សេន​ ប៊ុនថេន​ ធូរស្រាល​​​៦០%ហើយ​ តែ​ត្រូវ​សម្រាក​ប្រហែល​៣​ខែ​​ទៀត​

  • 2016-11-10 07:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​កីឡាករ​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ សេន​ ប៊ុនថេន​ របួស​ដៃ​របស់គេ​បាន​ធូរ​ស្រាល​ជាង​៦០%​ ប៉ុន្តែ​លោក​គ្រូ​​ពេទ្យប្រាប់​​ថា ​ត្រូវ​សម្រាក​យ៉ាង​តិច​៣ខែ​ទៀត​ទើប​អាច​ប្រើប្រាស់​ និង​ហ្វឹកហាត់​ឡើង​វិញ​បាន។​

​ជើង​ខ្លាំង​ចាស់​វស្សា​ សេន​ ប៊ុនថេន​ បាន​ឲ្យ​ដឹង​ថា​ របួស​គន្លាក់​ស្មារបស់​លោក​ភាព​ធូរ​ស្រាល​ជាង​មុន​ហើយ​បើ​គិត​ទៅ​ប្រហែល​ជាង​៦០%ហើយ។​ ពេល​នេះ​ដៃ​របស់​លោក​អាច​លើក​បាន​ និង​អាច​ជិះ​ម៉ូតូ​បាន​ ប៉ុន្តែ​​​នៅ​មិន​ទាន់​ហ៊ាន​ធ្វើ​អ្វី​ធ្ងន់​នោះ​ទេ។​

កីឡាករ​រូប​នេះ​និយាយ​ថា​ លោក​គ្រូ​ពេទ្យ​ឲ្យ​សម្រាក​យ៉ាង​តិច​ណាស់​ក៏​៣ខែ​ទៀត​ដែរ​ទើប​អាច​ធ្វើ​ការងារ​ដូច​ដើម​ឬ​ហ្វឹកហាត់​ឡើង​វិញ។​ ប៉ុន្តែ​ដោយ​សារ​តែ​ខ្លួន​ជា​កីឡាករ​ប្រដាល់​ដែល​តែង​តែ​ហ្វឹកហាត់​ និង​មិន​សូវ​នៅ​ស្ងៀម​ផង​នោះ​ លោក​ក៏​មក​កាន់​ក្លឹប​ Prokout​ ដែល​ជា​កន្លែង​លោក​បង្ហាត់​សិស្ស​រៀង​រាល់​ល្ងាច​ផង​ដែរ។​

សេន​ ប៊ុនថេន​ ជា​កូន​សិស្ស​លោក​គ្រូ​ មាស​ សុខគ្រី​ នៅ​ក្លឹប​ តាព្រហ្មមានជ័យ​ ប្រកួត​ចាញ់​កីឡាករ​ថៃ​នៅ​សង្វៀន​ អាស៊ីអាគ្នេយ៍​ កាល​ពី​ថ្ងៃ​ទី២៨​ ខែ​តុលា​ ឆ្នាំ​២០១៦។​ ការ​ចាញ់​កីឡាករ​ថៃ​ ឌីប៊ុនជុង​ ម្នាក់​នេះ​ធ្វើ​ឲ្យ​ សេន​ ប៊ុនថេន​ របួស​គន្លាក់​ស្មា​រហូត​មក​ដល់​ពេល​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់