• 2015-05-07 23:16:16
  • វិភាគ

ក្រុម​ណា​នឹង​ឈ្នះ​​ជើង​ទី​១ វគ្គ​៤ក្រុម​ Europa League យប់​នេះ?

  • 2015-05-07 23:16:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ SSC Napoli របស់​អ៊ីតាលី​ នឹង​ស្វាគមន៍​ Dnipro ​របស់​អ៊ុយក្រែន ខណៈ​ដែល​ Sevilla ​របស់​អេស្ប៉ាញ នឹង​ស្វាគមន៍​ក្រុម​ Fiorentina ​របស់​អ៊ីតាលី ក្នុង​ការ​ប្រកួត​ UEFA Europa League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ជើង​ទី​១ ​នា​វេលា​ម៉ោង​ដំណាល​គ្នា​​០២:០៥​នាទី​យប់​នេះ​។

 

 

SSC Napoli vs Dnipro

 

 

លោក​ Rafael Benitez ​អ្នកចាត់ការ​របស់​ Napoli ចង់​សម្រេច​គោល​បំណង​របស់​ខ្លួន ដោយ​ចង់​ឈ្នះ​ពាន​រង្វាន់​១​នេះ​ជា​លើក​ទី​៣​ ខណៈ​ដែល​​ក្រុម​ Dnipro បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ គឺ​ជា​លើក​ដំបូង​របស់​ប្រវត្តិសាស្ត្រ​ក្លិប។

 

ក្រុម​ទាំង​២​នេះ​ធ្លាប់​ជួប​គ្នា​២​ដង​គត់​ កាល​ពី​រដូវ​កាល​២០១២/១៣ ក្នុង​ការ​ប្រកួត​ UEFA Europa League នៅ​វគ្គ​ចែក​ពូល ហើយ​ក្រុម​ទាំង​២​ ឈ្នះ​១ ចាញ់​១​ដូច​គ្នា ពោល​គឺ​នៅ​ទឹក​ដី​​អ៊ុយក្រែន​ Dnipro យក​ឈ្នះ​ ៣-១​ ប៉ុន្តែ​​​នៅ​ប្រទេស​អ៊ីតាលី ​Napoli ​ឈ្នះ​ ៤-២ វិញ។

 

Sevilla vs Fiorentina

 

 

 

​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ Sevilla FC ​កំពុង​ស្វែង​រក​កៅអី​មួយ ដើម្បី​បាន​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ២​រដូវ​កាល​ជាប់ៗ​គ្នា ខណៈ​ដែល​ក្រុម​អេស្ប៉ាញ​មួយ​នេះ​ មិន​ធ្លាប់​ប៉ះ​គ្នា​ទល់​នឹង​​ ACF Fiorentina ​ទាល់​តែ​សោះ​ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​ UEFA។ ដូច្នេះ​យប់​នេះ​ គឺជា​ជំនួប​គ្នា​លើក​ដំបូង​ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ទាំង​២៕

 

​ប្រិយ​មិត្ត​សាក​ទាយ​មើល៍​ថា ក្រុម​ណា​នឹង​ឈ្នះ​ខ្លះ​យប់​នេះ?

 

-ចុចអាន៖ លទ្ធផល​ចាប់​គូ Europa League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ចេញ​ហើយ

 

​ដោយ៖ វិន ជីវ័ន្ត ​ប្រភព៖ uefa.com

មតិយោបល់