- 2020-04-03 03:31:11
- ប្រដាល់
McGregor បោះសម្ដីទៅ Khabib ជាមាន់កំសាក មិនហ៊ានមកប្រកួតការពារខ្សែក្រវាត់
- 2020-04-03 03:31:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
McGregor បោះសម្ដីទៅ Khabib ជាមាន់កំសាក មិនហ៊ានមកប្រកួតការពារខ្សែក្រវាត់
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនចម្រុះ Conor McGregor បាននិយាយផ្លែផ្កាទៅកាន់ Khabib Nurmagomedov ថាជាមាន់កំសាក មិនហ៊ានមកប្រកួតការពារខ្សែក្រវាត់ UFC lightweight របស់ខ្លួនទល់នឹង Tony Ferguson នៅខែនេះ។
Khabib បានប្រកាសកាលពីថ្ងៃពុធថា គេកំពុងជាប់គាំនៅប្រទេសរុស្សីដើម្បីថែខ្លួននៅដាច់ដោយឡែក និងពិបាកសម្រេចចិត្តធ្វើដំណើរទៅប្រកួតកម្មវិធី UFC 249 ដែលត្រៀមរៀបចំនៅថ្ងៃទី ១៨ ខែ មេសាព្រោះបារម្ភសុវត្ថិភាពសុខភាព ខណៈទីតាំងប្រកួតកំពុងគិតគូ។
លោក Dana White ដែលជាប្រធានរបស់ UFC នៅតែទទូចចង់ឲ្យកម្មវិធីនេះដំណើរការទៅមុខ ត្បិតពិភពលោកកំពុងជួបជំងឺរាតត្បាត ដែលបង្ខំចិត្តផ្លាស់ទីតាំងប្រកួតពីទីក្រុង Brooklyn របស់អាមេរិក។ ទន្ទឹមនឹងការស្ទាក់ស្ទើរចិត្តរបស់ Khabib ដៃគូប្រជែង McGregor បានបោះសម្ដីឌឺដងមួយចំនួន។
បង្ហោះសារលើបណ្ដាញសង្គម Twitter កីឡាករសញ្ជាតិអៀរឡង់និយាយថា បញ្ហាពិតនៅពេលនេះ Tony និង Khabib ជាមាន់ក្នុងការប្រកួតមួយរងចាំតែស្នូរកណ្ដឹងប៉ុណ្ណោះ។ តែ Khabib ជាមាន់កំសាករត់ចេញពីការប្រកួត។ Khabib បានរត់ពីអាមេរិកទៅផ្ទះនៅរុស្សី ហើយធ្វើជាលើកវិបត្តិមិនមកប្រកួត។ អបអរ Tony។
ជំនួបរវាង Khabib និង Tony ត្រូវបានណាត់៥លើកមកហើយ តែបរាជ័យមិនបានប្រកួតទាំងអស់។ ចំពោះ McGregor និង Khabib តែងតែបោះសម្ដីដាក់គ្នាជារឿយ ក្នុងគោលបំណងចង់ប្រកួតសងសឹកគ្នាម្ដងទៀត៕