• 2020-02-28 02:55:35
  • ប្រដាល់

ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​របស់​ សែន​ រ៉ាដេត​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​ចាំ​ថ្ងៃ​ប្រកួត​ឲ្យដល់​ឆាប់​ៗ​

  • 2020-02-28 02:55:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ទម្ងន់​ស្រាល​ សែន​ រ៉ាដេត​ នឹង​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ជា​ថ្មី​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ​ក្នុង​កម្មវិធី​ដណ្ដើម​ប្រាក់​លាន​របស់​ CNC​ ខណៈ​ការ​វិលមកនេះបាន​ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។​

កីឡាករ​​ សែន​ រ៉ាដេត

សែន​ រ៉ាដេត​ នៅ​តែ​ជា​កីឡាករ​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ទស្សនា​ប្រដាល់​គុន​ខ្មែរ បើ​ទោះ​ជា​ជើង​ខ្លាំង​រូប​នេះ​ផ្អាក​ការ​ឡើង​សង្វៀន​រយៈពេល​យូរ​ឆ្នាំ​យ៉ាង​ណា​ក្ដី។​ ដោយ​សារ​តែ​សមត្ថភាព​ខ្លាំងក្លា​ និង​មិន​ចេះ​ខ្លាច​ដៃគូ​ ប្រកួត​ដោយ​អស់​ពី​ចិត្ត​ មិន​ចេះ​លក់​ការ​ប្រកួត​ផង​នោះ​ជា​ចំណុច​ពិសេស​ ដែល​អ្នក​ប្រដាល់​ដើម​កំណើត​មក​ពីខេត្ត​កោះកុង​ខាង​លើ​នេះ​ ឆក់​យក​ចិត្ត​អ្នក​គាំទ្រ​ដែល​ស្រឡាញ់​ខ្លួន​ច្រើន​ និង​ទន្ទឹង​ថ្ងៃ​វិល​ចូល​សង្វៀន​ជា​ថ្មី​ប៉ុណ្ណោះ។​

កត្តា​មួយ​ទៀត​ដែល​អ្នក​និយម​គុន​ខ្មែរ​ចង់​ឃើញ​ការ​ប្រកួត​ដំបូង​របស់​គេ​ស្អែក​នេះ​ ព្រោះ​ចាំ​អ៊ុត​មើល​ថា​ប្រកួត​ទី១​ ក្រោយ​ឈប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​យ៉ាង​ម៉េច​ដែរ​ក្បាច់​ស្នៀត​ កម្លាំង​នៅ​ដូច​មុន​ ឬ​ធ្លាក់​ឆ្ងាយ​ជាង​ពី​មុន។​

សែន រ៉ាដេត កាល​នៅ​ប្រកួត

កីឡាករ​ សែន​ រ៉ាដេត​ បច្ចុប្បន្ន​នេះ​ជា​អ្នក​ប្រដាល់​នៅ​ក្លឹប​ប៉ែនកាក។​ អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​កីឡាករ​ថៃ​ ស៊ុពើ​ វីនឧប៊ុន​ លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​ ក្នុង​កម្មវិធី​ប្រដាល់​របស់​សង្វៀន​ CNC​ ថ្ងៃ​សៅរ៍​ទី២៩​ កុម្ភៈ​ ២០២០​ ចាប់​ពី​ម៉ោង​ ២រសៀល​តទៅ៕​

រូបភាព Sport Zone

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់