• 2020-02-25 02:39:09
  • បាល់ទាត់

ឈ្នះ​យប់​មិញ​ Liverpool បំបែក​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន

  • 2020-02-25 02:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​វាយ​បក​យក​ឈ្នះ West Ham United ៣​ទល់​នឹង​២​ ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៧​ បើ​ទោះ​ជា​ត្រូវ​គូ​ប្រជែង​នាំ​មុខ​មុន​ ២-១ ក៏​ដោយ។

បាល់​តែត​របស់​ខ្សែ​បម្រើ​ Wijnaldum, ការ​ស៊ុត​របស់​ Mohamed Salah និង​ Sadio Mane បាន​ធានា​៣​ពិន្ទុ​ដល់​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​ក្នុង​ការ​ប្រកួត​នោះ។​ ក្រៅ​ពី​ជ័យ​ជម្នះ​ Liverpool បាន​បំបែក​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​កាល​ពី​យប់​មិញ​មាន​ដូចជា៖

១. Liverpool តាម​ស្មើ​កំណត់ត្រា​ Manchester City ឈ្នះ​១៨​ប្រកួត​ជាប់​គ្នា​នៅ​ Premier League។

២. Liverpool ឈ្នះ​ក្នុង​ទឹកដី​២១​ប្រកួត​ជាប់​គ្នា​នៅ​លីគ​កំពូល​ស្មើ​កំណត់ត្រា​របស់​ពួកគេ​ខ្លួន​ឯង​ដែល​ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ​១៩៧២។​

៣. Liverpool តែត​បាន​១៤​គ្រាប់​នៅ​ Premier League រដូវ​កាល​នេះ​ច្រើន​ជាង​ក្រុម​ណា​ទាំង​អស់។

៤. មាន​តែ Cesc Fabregas (២០​ឆ្នាំ​ ១៣៤​ថ្ងៃ) និង​ Wayne Rooney (២១​ឆ្នាំ​ ៦៣​ថ្ងៃ)​ ប៉ុណ្ណោះ​ដែល​ បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត (Assist) ២៥​ដង​ មាន​អាយុ​តិច​ជាង​ Trent Alexander-Arnold (២១​ឆ្នាំ​ ១៤០​ថ្ងៃ)​។​​

៥. Mohamed Salah បង្កើត​ឲ្យ​មាន​បាល់​៨​គ្រាប់​ ពី​ការ​ប្រកួត​៦​លើក​ទល់​នឹង​ West Ham នៅ​លីគ​ (​ស៊ុត​៦​គ្រាប់​ បញ្ជូន​២​ដង)។​

៦. ចាប់​តាំង​ពី​បង្ហាញ​ខ្លួន​ដំបូង​នៅ​ Premier League ក្នុង​ខែ​សីហា​ ឆ្នាំ​២០១៤ Andrew Robertson បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​២៧​លើក​ ច្រើន ជាង​ខ្សែ​ការពារ​ណា​ទាំង​អស់៕

ប្រភព៖ BBC អត្ថបទ៖ សៀនហួរ

មតិយោបល់