- 2020-02-24 05:31:14
- ប្រដាល់
សង្វៀនប្រដាល់ថ្មី១ ទៀតហើយ បង្កើតឡើងលើកស្ទួយកីឡាករ និងទិសដៅ ស៊ីហ្គេម ២០២៣
- 2020-02-24 05:31:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្វៀនប្រដាល់ថ្មី១ ទៀតហើយ បង្កើតឡើងលើកស្ទួយកីឡាករ និងទិសដៅ ស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍បាយ័ន បានបង្កើតកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយសង្វៀនទៀតហើយ គោលបំណងលើកស្ទួយកីឡាករដែលមិនទាន់ល្បី ឬកីឡាករដែលមិនមែនកម្រិត A ឲ្យមានអ្នកគាំទ្រសម្រាប់ទិសដៅស៊ីហ្គេម ឆ្នាំ ២០២៣ តាមរយៈការប្រកួតនេះទៅ។
លោក នាង ស៊ីវុត្ថា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់ទូរទស្សន៍បាយ័ន បានឲ្យដឹងថា ដោយមានការសហការគ្នាជាមួយខាងក្រុមហ៊ុន Cambodia Beer ដូច្នេះហើយខាងស្ថានីយបានពិភាក្សាជាមួយសហព័ន្ធប្រដាល់គុនខ្មែរ បង្កើតកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ថ្មីមួយឡើងដែលកីឡាករខ្មែរ៨រូបត្រូវប៉ះគ្នា។
កម្មវិធីប្រដាល់ថ្មីនេះទិសដៅសំខាន់នោះ គឺផ្ដោតលើ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដូច្នេះហើយតាមរយៈការប្រកួតនេះ កីឡាករខ្មែរ ៨រូប ដែលចែកជា២ពូលនោះនឹងត្រូវប្រកួតសន្សំពិន្ទុក្នុងពូល។ បន្ទាប់មករកឃើញកីឡាករលេខ ១-២ នៃពូលនិមួយៗឡើងទៅវគ្គខ្វែង នឹងបន្តដំណើរទៅវគ្គផ្ដាច់ព្រ័ត្រយកជើងឯកតែម្ដង។ ការប្រកួតរវាងកីឡាករទាំង៨រូបនេះ នឹងធ្វើឲ្យអ្នកនិយមគុនខ្មែរបានស្គាល់ពីសមត្ថភាព ចាប់ផ្ដើមជួយគាំទ្រពួកគេដើម្បីបានឱកាសបង្ហាញខ្លួននៅស៊ីហ្គេម ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ទាំងនេះគឺជាការលើកស្ទួយកីឡាករដែលមិនទាន់មានកេរ្តិ៍ឈ្មោះឲ្យបានល្បីផងដែរក្នុងវិស័យគុនខ្មែរ។
ការប្រកួតប្រដាល់គុនខ្មែរទិសដៅ ស៊ីហ្គេម ២០២៣ នេះធ្វើឡើងរៀងរាល់ព្រឹកថ្ងៃអាទិត្យចាប់ពីម៉ោង ៨តទៅ នៅសង្វៀនបាយ័នស្ទឹងមានជ័យ។ ការប្រកួតដណ្ដើមពានរង្វាន់ទម្ងន់ ៦០គីឡូក្រាម នេះនឹងត្រូវបញ្ចប់នៅដើមខែឧសភា ឆ្នាំ២០២០។ កីឡាករជាប់លេខ១ ទទួលបានប្រាក់រង្វាន់ ៣០០០ដុល្លារ លេខ២ ទទួលបានប្រាក់រង្វាន់ ២០០០ដុល្លារ លេខ៣ ១០០០ដុល្លារ និងលេខ៤ ទទួលបាន ៧៥០ដុល្លារ ៕