• 2020-02-19 01:54:23
  • បាល់ទាត់

កីឡាករ Liverpool ​៖ AT Madrid ​អបអរ ដូច​បាន​ឡើង​​ហើយ​ចឹង ​កុំ​ភ្លេច​ជើង​ទី​២​ទៀត

  • 2020-02-19 01:54:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ​១-០ ​នៅ​ទឹក​ដី​អេស្ប៉ាញ ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​។

​ការ​ប្រកួត​កាល​ពីយប់​មិញ​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​តាំង​ពី​ដើម​វគ្គ​ទី​មួយ​ ស៊ុត​បញ្ចូល​ទី​ដោយ​ខ្សែ​បម្រើ​ Saul Niguez នៅ​៤​នាទី​ដំបូង​នៃ​វគ្គ​ទី​មួយ។ ​ក្រោយ​ពី​មាន​គ្រាប់​បាល់​នេះ​ហើយ ​ក្រុម AT Madrid ​ចាប់​ផ្ដើម​លេង​ការពារ ខណៈ​ដែល​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​វិញ ​សម្រុក​ដែរ ប៉ុន្តែ​ការ​សម្រុក​នោះ​គ្មាន​ផល​ឡើយ ពោល​គឺ​ស៊ុត​មិន​ចំ​គោលដៅ​សូម្បី​១​ជើង​ផង។

​Andy Robertson ​កីឡាករ​របស់​ក្រុម Liverpool ​ក្រោយ​ចប់​ការ​ប្រកួត ​បាន​និយាយ​ថា​ក្រុម Atletico Madrid ​បាន​អបអរ​ជ័យជម្នះ​ជើង​ទី​១​នេះ ​ដូច​ជា​ពួកគេ​បាន​ទម្លាក់​ក្រុម Liverpool ​ត្រឹម​វគ្គ​១៦​ក្រុម​នេះ​អីចឹង។ ​កុំ​ភ្លេច​ថា ការ​ប្រកួត​នៅ​សល់​១​ជើង​ទៀត នៅ​ទឹក​ដី Anfield ​វិញ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់