• 2019-10-21 07:19:36
  • ព័ត៌មាន

មិន​ទាន់​ចាប់ផ្ដើម​ផង! ​អតីត​គ្រូ U22 ជឿជាក់ ​ថៃ​ ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ២០១៩

  • 2019-10-21 07:19:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Choktawee Promrat អតីត​គ្រូ​បង្វឹក​ឈុត​យុវជន​ថៃ U-22 បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថា ​លោក​ជឿជាក់ ថៃ​ ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម​ឆ្នាំ ២០១៩។

Choktawee Promrat អតីត​គ្រូ​បង្វឹក​ឈុត​យុវជន​ថៃ U-22

​ត្បិត​តែ​លោក​ប្រាកដ​ជាក់​ក្នុង​ចិត្ត​យ៉ាង​នេះ​ពិត​មែន ​ប៉ុន្តែ​ប្រភព​ដដែល​បាន​បន្ថែម​ថា Promrat ​បង្ហាញ​ក្ដី​បារម្ភ​​ខ្លះ​ផង​ដែរ ពី​ទម្រង់​លេង​របស់​កីឡាករ ដោយ​ជំរុញ​ឲ្យ​ខំ​ហ្វឹកហាត់​បន្ថែម​ទៀត ​ទោះ​បី​ជា​ការ​ប៉ះ​ជាមួយ វៀតណាម ​សិង្ហបុរី ឬ​ឥណ្ឌូណេស៊ី ច្រើន​លើក​ហើយ​ក៏​ដោយ។

លោក Akira Nishino

ថៃ នៅ​តែ​មាន​ឱកាស​ឈ្នះ​មេដាយ​មាស​ ព្រោះ​តែ​ការ​ប្រកួត​មិន​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​នោះ​ទេ។ ម្យ៉ាង​ទៀត​លោក​ជឿជាក់​លើ​គ្រូ​បង្វឹក​ថ្មី​ជនជាតិ​ជប៉ុន​លោក Akira Nishino ដែល​មាន​បទពិសោធន៍​ជោគ​ជាំ​ ជាក់ស្ដែង​ជ័យជម្នះ​ការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី ២ ​ថ្មីៗ​នេះ​តែ​ម្ដង។ (សហព័ន្ធ​បាល់​ទាត់​ថៃ តែង​តាំង​លោក Akira Nishino ធ្វើ​ជា​គ្រូ​ឈុត​ធំ ​និង​ឈុត U23)។

ថៃ ប៉ះ វៀតណាម នាការប្រកួតកន្លងទៅ

​ជម្រាប​ជូន​ថា ​វិញ្ញាសា​ស៊ីហ្គេម​ឆ្នាំ​ ២០១៩ ផ្នែក​បាល់​ទាត់​បុរស​ បានចែក​ជា ២ ពូល​គឺ A និង B ដែល​ក្រុម​ជម្រើស​ជាតិ​ថៃ​ នៅ​ពូល B ជាមួយ វៀតណាម ​សិង្ហបុរី ​ឥណ្ឌូនេស៊ី ឡាវ និង​ប្រុយណេ។ សម្រាប់​ក្រុម​បាល់ទាត់​ថៃ កាន់​កំណត់ត្រា ​ឈ្នះ​មេដាយ​មាស ១៥ លើក​នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ហើយ​ការ​ឈ្នះ​​នៅ​ទឹក​ដី​ម៉ាឡេស៊ី​ឆ្នាំ ២០១៧ ជា​កំណត់ត្រា​ឈ្នះ ៣ លើក​ជាប់ៗ​គ្នា​៕ ប្រភព៖ thethao247

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

មតិយោបល់
អត្ថបទពេញនិយម