• 2019-09-17 23:43:19
  • ព័ត៌មាន

រដូវ​កាល​ថ្មី ក្លឹប​អឺរ៉ុប​ភាគ​ច្រើន​ទិញ ខ្សែ​ការពារ ឬ ខ្សែ​ប្រយុទ្ធ​?

  • 2019-09-17 23:43:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ និង​ខ្សែ​ប្រយុទ្ធ ជា​តំណែង​កីឡាករ​ ដែល​ក្លឹប​នៃ​កម្មវិធី​អឺរ៉ុប​ភាគ​ច្រើន​ នាំ​គ្នា​ទិញ​ចូល​នៅ​ក្នុង​រដូវ​កាល ២០១៩/២០​ នេះ។

ក្នុង​របាយការណ៍​ទិដ្ឋភាព​ក្លឹប​កម្មវិធី​អឺរ៉ុប បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ក្លឹប​ទាំង​ ៨០ ដែល​លេង​ក្នុង​កម្មវិធី​អឺរ៉ុប (UEFA Champions League និង​ UEFA Europa League) ច្រើន​ទិញ​ខ្សែ​ការពារ និង​ខ្សែ​ប្រយុទ្ធ ដែល​គិត​ជា​ភាគរយ​ទៅ​គឺ​ស្មើ​នឹង ៣៥%។

ចំណែក​ឯ ខ្សែ​បម្រើ​វិញ ក្នុង​ទីផ្សារ​កីឡាករ​មាន​តម្រូវ​ការ​ជាង ២៥% ខណៈ​អ្នក​ចាំ​ទី​មាន​តែ ៥% ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រាន់​តែ​ក្លឹប​អឺរ៉ុប​ទាំង ៨០​ក្លឹប​ ដែល​លេង​ក្នុង​កម្មវិធី​អឺរ៉ុប​បាន​ចំណាយ​ជាង ៧ប៊ីលាន​ដុល្លារ​ក្នុង​រដូវ​កាល​នេះ ដែល​ស្មើ​នឹង​ ៥៨%​នៃ​ទីផ្សារ​កីឡាករ​សកល៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម