• 2019-09-09 12:30:36
  • ព័ត៌មាន

កីឡដ្ឋាន​នៅ​អូទ្រីស​ដាំ​ដើម​ឈើ​ឡើង​ពេញ​តារាង ក្រោម​បំណង​ពិសេស​

  • 2019-09-09 12:30:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាដ្ឋាន​នៅ​ទីក្រុង​ Klagenfurt ដែល​ជា​មូលដ្ឋាន​នៃ​ក្លឹប​ Austria Klagenfurt បាន​ប្រែ​ក្លាយ​ជា​ព្រៃ​មួយ​ ក្រោយ​ពេល​ដែល​សិល្បករ​ស្វីស​លោក Klaus Litmann បាន​ដាំ​ដើមឈើ​ ៣០០​ដើម លើ​ទីលាន​បាល់ទាត់។

លោក​បាន​ដាំ​ដើមឈើ​នៅ​ក្នុង​កីឡដ្ឋាន​ចំណុះ​ ៣ម៉ឺន​នាក់​ ក្នុង​គោលបំណង​តាំង​ពិព័រណ៍ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ។

ការ​តាំង​ពិព័រណ៍​នេះ​ដែរ ចាប់​ផ្ដើម​បើក​ក្នុង​ថ្ងៃ​ច័ន្ទ​នេះ ហើយ​មាន​រយៈពេល​រហូត​ដល់​ថ្ងៃ​ទី២៧ ខែ​តុលា។

ចំណែក​ឯ​ក្លឹប​ Austria Klagenfurt វិញ​ សុខ​ចិត្ត​លេង​នៅ​កីឡដ្ឋាន​ផ្សេង​ ដើម្បី​រៀបចំ​ឲ្យ​មាន​ការ​តាំង​ពិព័រណ៍​នេះ៕

ប្រភព៖ Bleacherreport ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់