- 2019-08-29 11:16:21
- ព័ត៌មាន
Sanchez ញញឹមបិទមាត់មិនជិត ពេលទៅដល់ Inter Milan
- 2019-08-29 11:16:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sanchez ញញឹមបិទមាត់មិនជិត ពេលទៅដល់ Inter Milan
ចន្លោះមិនឃើញ
ខ្សែស្លាបឈីលីកីឡាករ Alexis Sanchez ត្រូវបានគេប្រទះឃើញនៅទីក្រុងមីឡាន ប្រទេសអ៊ីតាលី ដើម្បីមកត្រួតពិនិត្យសុខភាព នេះបើតាមសារព័ត៌មាន Sky Italia។
បើតាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្លឹប Manchester United បានព្រមព្រៀងដាក់ឲ្យកីឡាកររូបលេងនៅក្លឹប Inter Milan ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។
សារព័ត៌មាន Sky ប្រចាំអ៊ីតាលីបានបន្តឲ្យដឹងទៀតថា Inter Milan នឹងចេញប្រាក់ខែ Sanchez ចំនួនជាង ៥លានដុល្លារ ក៏ប៉ុន្តែក្នុងកិច្ចសន្យានេះមិនមានជម្រើសក្នុងការទិញផ្ដាច់ទេ។
Sanchez បានរួមរស់ជាមួយ Manchester United ចំនួនជាង ១ឆ្នាំ ៦ខែ ដោយបង្ហាញខ្លួន ៤៥ដង និងរកបាន ៥គ្រាប់៕
វិដេអូរបស់អ្នកសារព័ត៌មានអ៊ីតាលី៖
Alexis Sanchez has just landed in Milano as new Inter player! ⚫️