• 2019-08-29 03:38:32
  • បាល់ទាត់

Klopp ថា​​គ្មាន​ Pot ២​ Champions League ឆ្នាំ​ណា​ ខ្លាំង​ដូច​ឆ្នាំ​នេះ​ទេ​

  • 2019-08-29 03:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jurgen Klopp បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​គីឡូ​ក្រុម​នៅ Pot ទី​២​ ឆ្នាំ​នេះ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ៗ​ខុស​ពី​ឆ្នាំ​មុន​ដាច់​តែ​ម្ដង។​

ការ​និយាយ​ដូច្នេះ​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​អាល្លឺម៉ង់​បន្ទាប់​ពី​គីឡូ​យក្ស​ដូចជា​ Real Madrid, Atletico Madrid, Borussia Dortmund, Napoli, Tottenham និង​ Ajax ជា​ដើម​សុទ្ធ​តែ​នៅ​ Pot ទី​២​ទាំង​អស់​ សម្រាប់​ការ​ចាប់​ឆ្នោត​ដែល​ធ្វើ​ឡើង​នៅ​យប់​នេះ។​

"ខ្ញុំ​គិត​ថា​គ្មាន​ Pot ទី​២​សម័យ​ណា​ខ្លាំង​ជាង Pot ២​ឆ្នាំ​នេះ​ទេ។ វា​គឺ​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ក្រុម​ទាំង​នោះ​គួរ​តែ​នៅ​ Pot ទី​១​ ដែ​ប៉ុន្តែ​ដោយសារ​គ្មាន​ចន្លោះ​ទំនេរ​ទើប​ពួកគេ​ហៀរ​ដល់​ Pot ២"​។ Klopp និយាយ។​

គួរ​បញ្ជាក់​ថា​ Liverpool ដែល​ជា​ជើង​ឯក​ឆ្នាំ​ចាស់​ស្ថិត​នៅ​ក្នុង​ Pot ទី​១​ជាមួយ​ Chelsea, Barcelona, Manchester City, Juventus, Bayern Munich, Paris Saint-Germain និង​ Zenit៕

ប្រភព៖ Liverpool FC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់