- 2019-08-23 05:37:07
- ព័ត៌មាន
ដឹងមូលហេតុដែលយកសត្វទន្សាយជានិមិត្តរូប "Mascot" SEA Games 2023 នៅកម្ពុជា
- 2019-08-23 05:37:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុដែលយកសត្វទន្សាយជានិមិត្តរូប "Mascot" SEA Games 2023 នៅកម្ពុជា
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣២ ឆ្នាំ២០២៣ "CAMSOC"ប្រកាសរៀបចំកម្មវិធីប្រឡងប្រណាំងជ្រើសរើសគំនូរ ស្លាកសញ្ញា "Logo" - SEA Games, 2023 និងនិមិត្តរូប "Mascot" SEA Games 2023 ដោយសម្រេចយកសត្វទន្សាយជាតំណាង។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាទទួលបន្ទុកនាយបេសកកម្មស៊ីហ្គេមបញ្ជាក់ប្រាប់ពីមូលហេតុដែល CAMSOC សម្រេចយករូបសត្វទន្សាយជានិមិត្តរូប "Mascot" SEA Games 2023 នោះគឺ គោរពតាមអនុសាសន៍របស់សម្តេចតេជោធ្វើយ៉ាងណាធ្វើឲ្យស៊ីហ្គេម ២០២៣ នេះមានយុត្តិធម៌ និងមានកិក្តិយស ថ្លៃថ្នូរ។ សត្វទន្សាយនៅក្នុងអក្សសិល្បិ៍ខ្មែរ និងក្នុងរឿងនិទានខ្មែរ ទន្សាយគឺជាសត្វមួយដែលតំណាងក្នុងតួអង្គយុត្តិធម៌ និងជាតំណាងឲ្យតួអង្គសុភាវៈល្អ។
ឯកឧត្តមបានបន្ថែមថារាល់គំនូរស្លាកសញ្ញា "Logo" SEA Games 2023 និងនិមិត្តរូប "Mascot" SEA Games 2023នេះគឺត្រូវរចនាយ៉ាងណាឲ្យឲ្យមានលក្ខណៈជាតិនិយម មានផ្នត់គំនិតទាក់ទងនឹងអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិសាសនរបស់ខ្មែរយើង។
លក្ខខណ្ឌប្រឡងប្រណាំងជ្រើសរើសគំនូរមានចែងដូចសេចក្តីជូនដំណឹងខាងក្រោម៖